Oct 23, 2010

Apple ipad (​ចេញ​ថ្មី​)


ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុងក្រោយ​នេះ មាន​ពាក្យ​ច​ចាម​អារ៉ាម​ក៏​ច្រើនត្រូវបាន​គេ​បង្កើតឡើង ស្តី​ពី​គ្រឿង​អេឡិចត្រូនិច​ថ្មី​របស់​ក្រុមហ៊ុន Apple ។ តាមពិត​វា​មិន​ត្រឹម​តែ​ទៅ​ពាក្យ​ច​ចាម​អារ៉ាម​ទេ រូបភាព​ប្រឌិត​ជា​ច្រើន ត្រូវបាន​គេ​បង្កើតឡើង​ព្រម​គ្នា​ដែរ ដើម្បី​បង្ហាញ​អ្វី​ដែល​និង​ផលិត​ចេញមក​នោះមាន​រូបរាង​យ៉ាងណា​ៗខ្លះ​....!

ទីបំផុត​ការពិតត្រូវបាន​គេ​បញ្ចេញ​ឲ្យដឹងកាលពី​ម៉ោង ៣ រំលង​អធ្រាត្រ​ម៉ោង​នៅ​ស្រុក​ខ្មែរ នោះ​គឺ​នៅ​អ្វីដែល​គេ​ចង់​ដឹង​ជា​យូរ​មកហើយ​នោះ វា​គឺ​ជា ipad ជា​ផលិតផល​ថ្មី​ចុង​ក្រោយ​គេ​បំផុត​របស់​ក្រុមហ៊ុន Apple ។

គ្រឿង​អេឡិចត្រូនិ​ចនេះ ត្រូវបាន​លោក Stere Job អ្នកគ្រប់គ្រង​ក្រុមហ៊ុន Apple ប្រាប់​ក្នុងពេល​ដាក់តាំង​បង្ហាញថា វា​មាន​សមត្ថភាព​ប្រសើរ​ជាង Tablet នានា ក្នុង​បច្ចុប្បន្ន​និង​អាច​ធ្វើការ​បាន​ច្រើន​មុខ​នៅឯ Smart Phone ដែល​កំពុង​មាន​មុខ​ក្នុង​ទីផ្សារ​សព្វ​ថ្ងៃនេះ​ដែរ ។

ជា​ឧបករណ៍​មួយបែប ដែល​មាន​កម្រាស់​ត្រឹម 134mm ទទឹង 189.7mm កំពស់ 242.8 mm ទម្ងន់ 680 grams សម្រាប់ Wi-Fi model និង​ទម្ងន់ 730 សម្រាប់ Wi-Fi+3G ផ្ទៃ​អេក្រង់​មាន​កំរិត 1024 x 768 គឺ 132 pixels ក្នុង ១ អ៊ី​ញ ។ ផ្ទៃ​កញ្ចក់​ទាំងមូល ត្រូវបាន​គេ​ពាក់​ការពារ​មិនឲ្យ​មាន​ស្នាម​ម្រាមដៃ ឬ​ស្នាម​ក្រ​យ៉ៅ​លើ​អេក្រង់​នោះឡើយ ។

នៅក្នុង iPad នេះ​គេ​មិនបាន​ប្រើ Hard Disk ខ្នាត​តូច​ទេ តែ​គេ​ប្រើ Plash Drive ជា​ជំនួស​ដោយដោយមានកម្រិត 16Gb, 32Gb និង 64Gb ។ iPad ដំណើរការទាំងស្រុងដោយ Chip របស់​ក្រុមហ៊ុន Apple ផ្ទាល់​តែម្តង​, ឈីប​នេះ​ស៊ី​ភ្លើង​តិច តែ​មាន​សមត្ថភាព​ខ្ពស់ ។ ចំពោះ​ថ្មវិញ​គេ​បាន​ប្រើប្រាស់​ថ្ម​ប្រភេទ Lithium Polymer អាចឲ្យ iPad ដំណើរការ​បាន​រយៈពេល ១០ ម៉ោង​ពេញ ទោះបី​យើង​ប្រើ​សម្រាប់​ស្តាប់​ចំរៀង​, បើក Internet, មើល​វី​ឌី​អូ ក៏​មិន​មាន​បញ្ហា​ឡើយ ។ យើង​អាច​សាក​ថ្ម​របស់​វា​ដោយ​វិធី ២ យ៉ាង គឺ​អាច​តាមរយៈ​ដុំ​ភ្លើង និង​សាក​តាមរយៈ USB ក៏បាន ។

នៅលើ​តួ iPad នេះ​ផ្ទាល់ មាន Speaker ហើយ​ស្រាប់​ ទោះយើង​មិន​មាន Headphone សម្រាប់​ស្តាប់ ក៏​យើង​នៅ​អាច​ស្តាប់​ចម្រៀង ឬ​មើល​វី​ឌី​អូ​បាន​ដែរ ។ អ្វី​ដែល​ជា​លក្ខណៈ​ពិសេស​មួយសម្រាប់​យើង​ដែល​រស់នៅ​ក្នុង​ប្រ​ទេ​ស​កម្ពុជា​នោះ គឺ​នៅ​ត្រង់ iPad នេះ​មាន​ជើង​សម្រាប់​ឲ្យ​យើង​ដាក់​ស៊ីម​បាន ដូច​ទូរស័ព្ទ​ប្រើប្រាស់​ដែរ (​សម្រាប់​ម៉ូ​ដែល Wi-Fi+3G) ។

ប្រព័ន្ធ​ដែល iPad ទទួលស្គាល់​គឺ​ :

- UMTS/HSPDA (850,1900,210 MHz)

- GSM/EDGE (850,1900,1800,900 MHz)

- WiFi (802.11 a/b/g/n)

- Bluetooth 2.1+EDR technology

មុខងារ​សំខាន់ៗ​ជា​ច្រើន​ផ្សេងទៀត ត្រូវបាន​ក្រុមហ៊ុន​ដាក់បញ្ចូល​​មក​ក្នុងនោះ មាន Digital Compass,GPS ក្រៅពីនេះ iPad នៅ​អាច​ឲ្យ​យើងបើក​មើល files ដ៏​ច្រើន​ប្រភេទ​បាន​ដូចតទៅ​:

រូបភាព​ និង​ អត្ថបទ វី​ឌី​អូ​ និង​ ភ្លេង
- .jpg​ * video format
- .tiff​ - H-264 video upto 720p
- .gif​ - 30 frame ក្នុង 1 វិនាទី
- .doc​ - Main Profile level 3.1 AAC-LC
- .docx​ - Audio upto 160 Kbps/48 khz
- .htm​ - Stereo Audio in m4v.mp4.mov
- .html​ * សម្រាប់ MPEG-4 វី​ឌី​អូ
- .key (key notes)​ - 2.5 Mbps
- .numbers (numbers)​ - 640 x 480 pixels
- .pages (pages)​ - 30 frame ក្នុង 1 វិនាទី
- .pdf​ - ក្រៅពីនេះ​គឺ ដូច​ខាងលើ​ដែរ
- .ppt​ * សម្រាប់ Audio វិញ គឺមាន
- .pptx​ - ACC (16-320 kbps)
- .txt​ - Protect ACC (from itune store)
- .rtf (rtf)​ - MP3 (16-320 kbgs)
- .vcf - MP3 VBR Audible (2,3,4)
- .xls - Apple lossless, AIFF
- .xlsx​ - WAV

* ដើម្បី​ប្រើ iPad ជា​មួយ​កុំព្យូទ័រ​យើង​ត្រូវមាន​:

សម្រាប់ Mac :

- Apple Mac computer ប្រើ Mac OSX 10-5-8

- itunes ver 9 or later (FREE)

- itunes store account

- Internet access

សម្រាប់​អ្នក​ប្រើ window :

- កុំព្យូទ័រ​ដែលមាន USB port ver 2.0

- Window 7, window vista, window xp ជាមួយ service Pack 3 ឬ later.

- itunes 9.0 (FREE download)

- itunes account

- Internet access

* iPad ត្រូវ​បាន​ចែកចេញ​ជា ២ ប្រភេទ​ផ្សេង​គ្នា​:

- ​WiFi-16Gb មានតម្លៃ 499 $

- ​WiFi-32Gb មានតម្លៃ 599​ $

- ​WiFi-64Gb មានតម្លៃ 699 $

- សំរាប់ WiFi ខាងលើអាច​ប្រើ​នៅ​ប្រទេស​កម្ពុជា​បាន​តែ​ចំពោះ​កន្លែង​មួយ​ចំនួន​ប៉ុណ្ណោះ ។

- ​WiFi-16Gb មានតម្លៃ 629 $

- WiFi-32Gb មានតម្លៃ 729​ $

- WiFi-64Gb មានតម្លៃ 829 $

- ​​សំរាប់ WiFi ខាងលើអាច​ប្រើ​នៅ​ប្រទេស​កម្ពុជា​បាន​គ្រប់កន្លែង​ដូច​ទូរស័ព្ទ​ធម្មតា​ដែរ ។

សូមបញ្ជាក់​ថា iPad ត្រូវបាន​ប្រកាស​ដាក់​លក់​ដែរ តែ​នៅ​មិនទាន់​អាច​ទិញ​ប្រើប្រាស់​ភ្លាមៗឥឡូវ​នេះ​នៅឡើយ​ទេ យើង​ត្រូវ​រង់ចាំ​រហូត​ខែ​មិនា និង​មេសា ទើប​អាច​ទិញ​បាន​ជា​ផ្លូវការ ។

* លក្ខណៈពិសេស​របស់ iPad :

iPad ត្រូវបាន​រក​ឃើញ​ពេល​ជាច្រើន​ឆ្នាំ ដើម្បី design វា ​កិច្ចការ​លំបាកៗ​មួយចំនួនត្រូវបាន​គេ​យក​មក​ដោះស្រាយដើម្បី​ធ្វើ​យ៉ាងណាឲ្យ iPad មាន​សមត្ថភាព​មួយ​យ៉ាង​ពិសេស​ប្លែក​ពី​គេ ។ iPad ត្រូវបាន​ផលិតឡើង​សម្រាប់​អ្នក​ធ្វើការ អ្នកជំនាញ អ្នកដើរ​ច្រើន​ និយាយឲ្យចំ គឺ​សម្រាប់​អ្នក​ដែល​រវល់​កិច្ចការ​ច្រើន​ក្នុងពេល​តែមួយ វា​គឺជា​ឧបករណ៍​ម្យ៉ាង ដែល​ស្ថិត​នៅក្នុង​ចន្លោះ​ទូរស័ព្ទ និង Laptop កុំព្យូទ័រ ។ យើង​អាច​ប្រើ​វា​ជា​ទូរស័ព្ទ យើង​អាច​ប្រើ​វា​ជា Laptop យើង​អាច​ប្រើ​វា​ជា ebook reader (​សម្រាប់​អាន​កាសែត សៀវភៅ ទស្សនា​វ​ដ្តី​) និង​អាច​ប្រើការ​ជាច្រើន​មុខ​ទៀត​បាន ប៉ុន្តែ​អ្វី​ដែល​​ជា​បញ្ហា​នោះ គឺ​នៅ​ត្រង់​ថា វា​មិន​ដំណើរការដោយ window ប្រព័ន្ធ​របស់​វា គឺជា​ប្រព័ន្ធ OS របស់ Apple ហេតុ​នេះ​យើង​ជួប​ការលំបាក​មួយ​ចំនួន ដើម្បី​រក​ប្រូ​ក្រាម​យកមកប្រើឲ្យបាន​ទូលំទូលាយ តែ​កុំ​បារម្ភ​ពេក នៅ​មិន​យូរ​ទេ អាច​នឹង​មាន​ក្រុមហ៊ុន​ផ្សេងៗផលិតតាមដែរហើយ OS របស់​វា​អាចជា window ៕
Resource by: http://cen.com.kh
Related Posts Plugin for WordPress, Blogger...