Oct 22, 2010

ការ​ទិញទំនិញ​នៅ​លើអ៊ីនធឺណិត​ប្រកបដោយសុវត្តិភាព

អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ដែល​ការ​ទិញទំនិញ​នៅ​អ៊ីនធឺណិត​បាន​ធ្វើ​ចលនា ​ឆ្ពោះ​ទៅកាន់​ការ​ជឿ​ទុកចិត្ត​និង​មធ្យោបាយ​សុវត្ថិភាព​ដើម្បី​ទិញទំនិញ​ និង​សេវាកម្ម​នានា​បើ​ទោះបី​ជា​មាន​មនុស្ស​មួយ​ចំនួន​នូវ​តែ​មាន​ភាព​ ស្រពិចស្រពិល​មិន​ច្បាស់​អំពី​វិធីសាស្ត្រ​ក្នុង​ការ​ទិញ​នៅ​លើ​អីុនធឺណិត​ ប្រកប​ដោយ​សុវត្ថិភាព​ក៏​ដោយ។​ពួកគេ​នូវ​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ បញ្ជូន​ព័ត៌មាន​នៃប័ណ្ណឥណទាន(Credit​Card)​និង​អាសយដ្ឋាន​ព្រោះ​ខ្លាច​ ព័ត៌មាន​របស់​ខ្លួន​អាច​ត្រូវ​បាន​ប្រើប្រាស់​ឬ​ធ្លាក់​ក្នុង​ដៃ​ជន​ អាក្រក់។​យ៉ាងណា​មិញ​នៅ​ប្រទេស​កម្ពុជា​យើង​ការ​ទិញ​ទំនិញ​តាម​អ៊ីនធឺណិត​ មិនទាន់​មាន​ដំណើរការ​នូវ​ឡើយ​ទេតែ​ក៏​មាន​ប្រជាជន​យើង​ខ្លះ​ក៏​បាន​ទិញ​ហើយ ​ដែរ​ដូចជា​សៀវភៅ​វត្ថុ​អនុស្សាវរីយ៍​ឬ​បង់ថ្លៃ​សេវា​Hosting​វ៉ិបសាយ​ឬ​ Domain​ជាដើម។​ដូច្នេះ​ដើម្បី​ឲ្យ​ប្រាកដ​ថា​វ៉ិបសាយ​មួយ​មាន​សុវត្ថិភាព​ ក្នុង​ការប្រើប្រាស់​យើងខ្ញុំ​សូម​បង្ហាញ​វិធីសាស្ត្រ​ខ្លះៗ​ដើម្បី​ជា​ ផ្លូវ​នាំ​លោកអ្នក​ទៅ​រក​ការទិញ​ទំនិញ​ប្រកប​ដោយ​សុវត្ថិភាព​តាម​វ៉ិបសាយ​ ល្បីៗ​មួយ​ចំនួន​។
១.​ស្វែងយល់​ពី​វ៉ិបសាយ​និង​ក្រុមហ៊ុន​ដែល​ផ្ដល់​សេវាកម្ម​ឲ្យ​បាន​ច្បាស់លាស់
វា​ជា​រឿង​ល្អ​ប្រសើរ​មួយ​ដែល​អ្នក​គួរ​ស្វែងយល់​ពី​វ៉ិបសាយ​ឬ​ក្រុមហ៊ុន​ ទាំងនោះ​ឲ្យ​បាន​ច្បាស់​មុន​ពេល​ដែល​អ្នក​សម្រេច​ចិត្ត​ថា​នឹង​ធ្វើ​ជំនួញ​ ជាមួយ​។​ជា​រឿយៗ​អ្នក​អាច​ស្វែងរក​នូវ​ព័ត៌មាន​មាន​ប្រយោជន៍​ទាក់ទង​នឹង​ វ៉ិបសាយ​ដែល​ធ្វើ​ជំនួញ​ទីផ្សារ​លើ​អ៊ីនធឺណិត​ចេញ​ពី​ប្រភព​ព័ត៌មាន​នៅ​លើ​ វ៉ិបសាយ​ផ្សេងៗ​ដោយ​មើល​បន្ថែម​ទៅ​លើ​សៀវភៅ​រាយ​ឈ្មោះ​និង​ក្រុម​សេវាកម្ម​ ផ្ដល់​តម្លៃ​ទៅលើ​ក្រុមហ៊ុន​ផ្សេងៗ។​ជា​ឧទាហរណ៍​ដូចជា​ក្រុមហ៊ុន​Yahoo!​ដែល ​បាន​ធ្វើ​ការ​ផ្ដល់​ជា​យោបល់​ទៅ​ដល់​ពាណិជ្ជករ​ដែល​បាន​ដាក់​ទំនិញ​ ផ្សព្វផ្សាយ​លក់​នៅ​ក្នុង​វ៉ិបសាយ​ Yahoo​ ថា​ពួកគេ​ត្រូវ​តែ​ដាក់​បង្ហាញ​ព័ត៌មាន​ដែល​ទាក់ទង​ពី​ពួកគេ​និង​អាជីវកម្ម​ នៅ​លើ​ទំព័រ​“ព័ត៌មាន”។​ហើយ​ក្នុង​នោះ​Yahoo!​Shopping​ក៏​បាន​ផ្ដល់​នូវ​ ប្រព័ន្ធ​ឲ្យ​តម្លៃ​មួយ​(Rating​System)​ហេតុផល​នេះ​ហើយ​ដែល​អតិថិជន​ ទាំងឡាយ​អាច​មាន​លទ្ធភាព​ក្នុង​ការ​វាយ តម្លៃធ្វើ​ការ​ប៉ាន់ស្មាន​ទៅ​ដល់​ពាណិជ្ជករ​ទាំងឡាយ។​ប្រសិន​ណា​ជា​អ្នក​បាន ​ឃើញ​នូវ​និមិត្ត​សញ្ញា​នៅ​បន្ទាប់​ពី​បញ្ជី​រាយ​ឈ្មោះ​នោះ​វា​មាន​ន័យ​ថា​ ពាណិជ្ជករ​ទាំងនោះ​បាន​ផ្ដល់​នូវ​ហាងឆេង​ល្អ​បំផុត​“​ Top​rated ”​សម្រាប់​ផ្ដល់​សេវាកម្ម​ដល់​អតិថិជន​ទាំងឡាយ។​វ៉ិបសាយ​ដែល​ធ្វើ​ជំនួញ​នៅ​ លើ​អ៊ីនធឺណិត​មាន​ដូចជា​៖​ebay.com,​ amazone.com​។ល។​វ៉ិបសាយ​ស្វែងរក​ទិញ​ផលិតផល​លើ​អ៊ីនធឺណិត​shopping.com,​ shopping. Yahoo.Com,​ pricerunner.Com,​ shopzilla.com។​ បន្ថែម​ពីលើ​នេះ​ទៀត​វ៉ិបសាយ​ទាំងឡាយ​ដែល​គួរ​ទុកចិត្ត​គឺ​ត្រូវតែ​មាន​ ព័ត៌មាន​ច្បាស់លាស់​នៅត្រង់​ផ្នែក​“Contact”​របស់​គេ​ក្នុង​វ៉ិបសាយ​។​មាន​ វ៉ិបសាយ​មួយ​ចំនួន​ក៏​នឹង​មាន​ផង​ដែរ​នូវ​ទំព័រ​”About​ Us”​មួយ​ដែល​នឹង​ផ្ដល់ឲ្យ​អ្នក​នូវ​ជីវប្រវត្តិ​សង្ខេប​នៃ​ក្រុមហ៊ុន​និង​ ទស្សនវិស័យ​នៃ​អាជីវកម្ម​របស់​គេ។​លើស​ពី​នេះ​ទៅទៀត​លោកអ្នក​អាច​ផ្ញើ​ អីុមែល​ទៅកាន់​ក្រុមហ៊ុន​មួយ​ជាមួយ​នឹង​សំនួរ​ផ្សេងៗ​ហើយ​រង់ចាំ​មើល​ថា​តើ​ ពួក​គេ​ឆ្លើយតប​បាន​លឿន​ប៉ុនណា​។​ប្រសិន​ជា​អ្នក​មិន​បាន​ទទួល​នូវ​ចម្លើយ​ ឆ្លើយតប​ក្នុងរយៈ​ពេល​មួយ​ថ្ងៃឬ​ពីរ​ថ្ងៃ​នោះ​ដូច្នេះ​វា​គួរ​តែ​ជា​សញ្ញា​ នៃ​ការ​ប្រុងប្រយ័ត្ន​។​ចម្លើយ​អាច​ថា​ពួក​គេ​អាច​នឹង​មាន​បញ្ហា​ទាក់ទង​នឹង ​អីុមែល​ប៉ុន្តែ​ភាគ​ច្រើន​ដែល​យើង​ធ្លាប់​ជួប​កន្លង​មក​គឺ​សញ្ញា​នៃ​ភាព​ ខ្វះខាត​នៃ​សេវាកម្ម​អតិថិជន​(Customer​Service)។​វិធី​ងាយស្រួល​មួយ​ទៀត​ អ្នក​អាច​សាកសួរ​គ្រប់គ្នា​ដើម្បី​ឲ្យ​ដឹង​ថា​ទី​កន្លែងណា​មួយ​ដែល​ មិត្តភ័ក្ដិ​របស់​អ្នក​ធ្វើ​ការ​ចំណាយ​លុយ​របស់​គេ​ដើម្បី​ទិញ​ផលិតផល​ហើយ​ វ៉ិបសាយ​អ្វី​ដែរ​ពួកគេ​ទាំងនោះ​បាន​ណែនាំ​។
២.​រក្សា​ឲ្យ​បាន​នូវ​ការសម្ងាត់​របស់​អ្នក
ត្រូវ​ដឹង​ឲ្យ​បាន​ច្បាស់​ពី​ព័ត៌មាន​ទាំងឡាយ​ដែល​ក្រុមហ៊ុន​បាន​ធ្វើការ​ ប្រមូល​យក​ទាក់ទង​នឹង​ការ​សម្ងាត់​របស់​ផ្ទាល់​។​តើ​ព័ត៌មាន​ទាំង​នេះ​នឹង​ ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ដោយ​របៀបណា​?​តើ​ពួកគេ​បាន​ចែកចាយ​នូវ​ព័ត៌មាន​ ទាំងនោះ​ឬ​លក់​ដោះដូរ​ទៅ​កាន់​អ្នក​ផ្សេង​ទៀត​ឬ​យ៉ាងណា។​អ្នក​អាច​ធ្វើ​ បែបនេះ​ដោយ​ធ្វើការ​ពិនិត្យ​ទៅលើ​វ៉ិបសាយ​ដើម្បី​ឲ្យ​ប្រាកដ​ថា​វា​មាន​ គោលការណ៍​រក្សា​ការសម្ងាត់​( Privacy​ Policy )​ក្នុង​វ៉ិបសាយ។​សូម​ស្វែងរក​នូវ​ការ​ទទួល​ស្គាល់​ឬ​ការ​បោះត្រា​ពី​ អង្គការ​ប្រតិបត្តិ​សិទ្ធ​ឯកជន​មួយ​ចំនួន​ដូចជា​ TRUSTe ​ឬ​ជា​BBB Online​ជា​ដើម។​ ចូរ​ដាស់តឿន​ថា​ប្រសិន​ជា​អ្នក​ត្រូវ​បាន​សួររក​នូវ​ការ​ផ្ដល់​ព័ត៌មាន​ សម្ងាត់​ផ្ទាល់​ខ្លួន​នោះ​សូម​កុំ​មាន​តម្រូវ​ការ​ក្នុង​ការ​ទិញ​ឲ្យ​សោះ។​ ភាគច្រើន​មាន​ដូចជា​លេខ​សម្ងាត់​ទាក់ទង​កិច្ចការ​សង្គម​ផ្សេងៗ​ឬ​អាច​ជា​ ព័ត៌មាន​នៃ​គណនី​ធនាគារ​ផ្ទាល់​ខ្លួន​ជាដើម។​ឧទាហរណ៍​សូម​ក្រឡេក​មើល​នូវ​ ការ​ដាក់​បង្ហាញ​Link​នៃYahoo!​Privacy​Policy​នៅ​ត្រង់​ផ្នែក​ខាងក្រោម​ បង្អស់​នូវ​រាល់​ទំព័រ​របស់​វ៉ិបសាយ​Yahoo!។​នៅ​ក្នុង​នោះ​មាន​ការ​បញ្ជាក់​ យ៉ាង​ច្បាស់​អំពី​ការ​រួម​សហការ​ជាមួយ​អង្គការ​TRUSTe​ដែល​បាន​ពន្យល់​ពី​ ពេល​និង​ទី​កន្លែង​ដែល​យើង​ធ្វើការ​ប្រមូល​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ អតិថិជន​ហើយ​នឹង​របៀប​ដែល​វ៉ិបសាយ​ត្រូវ​ប្រើប្រាស់​ព័ត៌មាន​ទាំងនោះ។​ ក្រុមហ៊ុន​ទាំងឡាយ​តែងតែ​ចង់​បាន​អ្នក​ត្រឡប់​មក​ធ្វើ​ជា​អតិថិជន​របស់​ ខ្លួន​បន្ត​ទៀត​នឹង​ធ្វើការ​សន្យា​ថា​នឹង​រក្សា​នូវ​ព័ត៌មាន​របស់​អ្នក​យ៉ាង ​មាន​សុវត្ថិភាព​បំផុត។
៣.​ទទួល​ឲ្យ​បាន​លម្អិត​នៃ​ព័ត៌មាន​ទំនិញ
សូម​ពិនិត្យ​មើល​នូវ​កាល​បរិច្ឆេទ​ដែល​បាន​រំពឹង​ទុក​ថា​ទំនិញ​នឹង​ត្រូវ​ មកដល់​សេវា​ដឹកជញ្ជូន​និង​តម្លៃ​ដែល​ត្រូវ​បង់​លើ​សេវាកម្ម​ការ​ធានារ៉ាប់រង ​ផ្សេងៗ​គោលការណ៍​នៃ​ការដោះដូរ​និង​ព័ត៌មាន​សំខាន់​ផ្សេងៗ​ទៀត។​ស្វែងរក​ អាសយដ្ឋាន​អ៊ីមែល​ដើម្បី​ផ្ញើ​ទៅកាន់​(ឬ​អាច​ជា​លេខទូរស័ព្ទ​ដើម្បី​ហៅ​ ទាក់ទង)​ប្រសិន​ជា​អ្នក​មាន​ចម្ងល់​មាន​បញ្ហា​ឬ​ប្រសិន​ជា​អ្នក​ត្រូវ​ការ​ ជំនួយ​បន្ថែម។
៤.​ប្រើប្រាស់​នូវ​ប័ណ្ណឥណទាន​និង​ការពារ​នូវ​លេខសម្ងាត់​របស់​អ្នក
នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​ប័ណ្ណឥណទាន​នៅ​លើ​Online​សូម​ស្វែងរក​នូវ​រូប​ មេសោ​(ដែល​ជានិច្ច​ជា​កាល​ជា​រូប​Icon​តូច​មួយ​ដែល​មាន​ទីតាំង​នៅ​ផ្នែក​ កាច់ជ្រុង​ខាងក្រោម​នៃ​ទំព័រ​វ៉ិបសាយ)​ឬ​សម្រាប់​ជា​គោលការណ៍​មួយ​ដែល​ ចង្អុល​បង្ហាញ​ឲ្យ​ប្រើប្រាស់​នូវ​សុវត្ថិភាព​ដែល​ខ្លាំង​បំផុត​នៃ​ បច្ចេកវិទ្យា​តួយ៉ាង​ដូចជា​SSL​។​ហើយ​ការ​កំណត់​ចំណាំ​មួយ​ទៀត​ទៅ​លើ​ អាសយដ្ឋាន​គឺ​គួរ​តែ​លេចឡើង​ជា​https​(មាន​អក្សរ​S​នៅ​ខាងក្រោយ)​ដែល​វា​ល្អ ​ជាងhttpនៅ​ក្នុង​ប្រអប់​អាសយដ្ឋាន។​បែបនេះ​បង្ហាញ​ប្រាប់​អ្នក​ថា​ទិន្នន័យ ​នៃ​ប័ណ្ណឥណទាន​របស់​អ្នក​គឺ​ត្រូវ​បាន​បញ្ជូន​ចេញ​យ៉ាង​មាន​សុវត្ថិភាព​ បំផុត។​សូម​រក្សា​ឲ្យ​បាន​នូវ​សុវត្ថិភាព​នៃ​លេខ​សម្ងាត់​របស់​អ្នក​ហើយ​ចូរ ​កុំ​ចែកចាយ​នូវ​ព័ត៌មាន​ទាំងនោះ​ជាមួយ​អ្នក​ដទៃ​ទៀត​ឲ្យសោះ។​ឧទាហរណ៍​ Yahoo!​Shopping​ប្រើប្រាស់​នូវ​ប័ណ្ណឥណទាន​ដើម្បី​ទិញ​ទំនិញ​យ៉ាង​សាមញ្ញ​ និង​សុវត្ថិភាព​បំផុត​ជាមួយ​នឹង​ការ​ប្រមូល​ផ្ដុំ​មក​កន្លែង​តែមួយ​នៃ​ Yahoo!​Wallet​និង​SSL​សុវត្ថិភាព​នៃ​លេខសម្ងាត់។
៥.​វិធី​ក្នុង​ការ​បង់​ប្រាក់​ទិញ​ទំនិញ​លើ​អ៊ីនធឺណិត
មាន​វិធីសាស្ត្រ​ជា​ច្រើន​ក្នុង​ការ​បង់​ប្រាក់​ទិញ​ទំនិញ​លើ​វ៉ិបសាយ​ហើយ​ វិធីសាស្ត្រ​ទាំងនោះ​ក៏​ត្រូវ​បាន​ប្រើ​ទៅ​តាម​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ ប្រទេស​របស់​គេ​រៀង ​ៗ​ខ្លួន​ទៅ​តាម​វប្បធម៌​និង​សេដ្ឋកិច្ច​និយម​ប្រើប្រាស់​របស់​ពួកគេ។​ដោយ​ ឡែក​សម្រាប់​ប្រទេស​កម្ពុជា​យើង​ការ​ទិញ​ទំនិញ​នៅ​លើ​អ៊ីនធឺណិត​ពុំ​ទាន់​ មាន​លក្ខណៈ​ទូលំទូលាយ​នៅ​ឡើយ​ទេ។​ប៉ុន្តែ​ក៏​ស្ថិត​ក្នុង​ការ​រៀបចំ​របស់​ ធនាគារ​នានា​ដែរ​ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​ដ៏​ទំនើប​នេះ​អាច​ដើរ​បាន​ដោយ​ រលូន​នៅ​ថ្ងៃ​អនាគត។​ខាងក្រោម​នេះ​ជា​មធ្យោបាយ​នៃ​ការ​ទទួល​ប្រាក់​ដែល​ វ៉ិបសាយ​ធំៗ​មួយ​ចំនួន​បាន​យក​មក​ប្រើប្រាស់​នៅ​លើ​វ៉ិបសាយ​របស់​ពួកគេ​៖
ចំណាំ​៖​នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មាន​ធនាគារ​ជា​ច្រើន​បាន​ចេញ ​កាត​ដែល​មាន​មុខងារ​ជា​VISA​Card​ឲ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​ ធនាគារ​ទាំងនោះ​មាន​ដូចជា​SBC, ​ANZRoyal ,​ACLEDA, ​CAB​ Bank, ​Canadia​ PLC,​ Cambodia​ Public​Bank, ​Vatanak​ Bank​ជាដើម។ល។​ដូច្នេះ​ប្រសិនបើ​លោក​អ្នក​មាន​VISA​Card​របស់​ធនាគារ​ទាំង​ នោះ​លោកអ្នក​អាច​ប្រើ​វា​សម្រាប់​ទិញ​ទំនិញ​លើ​អ៊ីនធឺណិត​បាន​។​ប៉ុន្តែ​ ធនាគារ​ដែល​បាន​រៀបរាប់​ខាងលើ​ខ្លះ​បាន​ចេញ​កាត​ដែល​មាន​មុខងារ​ជា​ATM​តែ​ មួយ​មុខ​ប៉ុណ្ណោះ​គ្មាន​មុខងារ​ជា​VISA​Card​ឡើយ​ដូច្នេះ​អ្នក​មិន​អាច​ ប្រើប្រាស់​វា​សម្រាប់​ទិញ​ទំនិញ​នៅ​លើ​អ៊ីនធឺណិត​បាន​ឡើយ។
៦.​រក្សាទុក​បញ្ជី​នៃការ​ទិញ​ឲ្យ​បាន​ល្អ
សូម​ប្រាកដ​ថា​អ្នក​បាន​បោះពុម្ព​ឬ​ចម្លង​ទុក​នូវ​រាល់​បញ្ជី​នៃ​ព័ត៌មាន​នៃ ​ការ​ទិញ​នៅ​លើ​វ៉ិបសាយ​ដែល​ទាក់ទង​នឹង​សកម្មភាព​ផ្សេងៗ​នៅ​លើ​Online​របស់​ អ្នក។​បែបនេះ​នឹង​ជួយ​អ្នក​ដើម្បី​តាមដាន​នូវ​កាល​បរិច្ឆេទ​នៃ​ការ​ដឹក​ ជញ្ជូន​និង​តម្លៃ​ដែល​ត្រូវ​បង់​នៅ​លើ​ថ្លៃ​ដឹក​ជញ្ជូន​និង​ផ្នែក​លម្អិត​ ដទៃ​ទៀត​នៃ​សកម្មភាព​របស់​អ្នក។​តួយ៉ាងដូចជា​Yahoo!​Store​អនុញ្ញាត​សម្រាប់ ​សារ​ឆ្លើយតប​ដោយ​ស្វ័យប្រវត្តិ​ដើម្បី​ធ្វើការ​បញ្ជាក់​ដោយ​ត្រូវ​បាន​ផ្ញើ ​ចេញ​នៅ​ពេល​ដែល​អតិថិជន​បាន​បញ្ជា​ទិញ​នូវ​ទំនិញ​ផ្សេងៗ។​ប្រព័ន្ធ​ក៏​ អនុញ្ញាត​ផង​ដែរ​នូវ​ការ​ផ្ញើ​សារ​ទៅ​កាន់​អតិថិជន​ជា​បន្ត​បន្ទាប់​ទៀត​ ដើម្បី​ជា​ព័ត៌មាន​ថ្មីៗ​ហើយ​ជានិច្ច​ជា​កាល​មាន​ភ្ជាប់​មក​ជាមួយ​នូវ​URL​ សម្រាប់​តាមដាន​នូវ​ការ​បញ្ជាទិញ​នូវ​លើ​Online​។​សរុប​សេចក្ដី​មក​ការ​ធ្វើ ​ទីផ្សារ​នៅ​លើ​អ៊ីនធឺណិត​ច្រើន​កាលណា​អ្នក​នឹង​ទទួល​បាន​នូវ​ការ​សន្សំសំចៃ ​ច្រើន​ប៉ុណ្ណឹង​ដែរ​ហើយ​ថែមទាំង​មាន​អារម្មណ៍​ថា​មាន​ផាសុកភាព​បំផុត​អំពី​ ដំណើរការ​របស់​វា​ព្រោះ​លោកអ្នក​អាច​ទទួល​បាន​នូវ​ទំនិញ​ដែល​លក់​ក្នុង​ តម្លៃ​ទាប​បើ​ប្រៀបធៀប​ទៅ​នឹង​ទំនិញ​ដែល​ដាក់​លក់​នៅ​លើ​ទីផ្សារ​ បច្ចុប្បន្ន​ហើយ​ក្នុង​នោះ​អាច​ភ្ជាប់​មក​ជាមួយ​នឹង​កាដូ​ផ្សេងៗ​ពេល​ខ្លះ​ អាច​ចំណេញ​ដល់​ដឹក​ជញ្ជូន​ផង​ដែរ។​អ្នក​អាច​សាកល្បង​នូវ​ការ​ទិញ​ទំនិញ​នៅ​ លើ​អ៊ីនធឺណិត​នេះ​ដើម្បី​ទទួល​យក​នូវ​បទពិសោធន៍​ខ្លះ​ៗ។​ប្រើប្រាស់​នូវ​ ប្រព័ន្ធ​អ៊ីនធឺណិត​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ទទួល​បាន​នូវ​ភាព​ងាយស្រួល​ក្នុង ​ការ​ទិញ​ទំនិញ​នៅ​លើ​អ៊ីនធឺណិត​សម្រាប់​ផលិតផល​ណា​មួយ​ដែល​អ្នក​ចង់​បាន​ ដោយ​អ្នក​គ្រាន់តែ​អង្គុយ​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​រួច​ប្រើ​កុំព្យូទ័រ​ ដើម្បី​បញ្ជា​ទិញ​ទំនិញ​ដូច​ដែល​អ្នក​កំពុង​តែ​ដើរ​ស្វែងរក​ឥវ៉ាន់​នៅ​ក្នុង ​ផ្សារ​ទំនើប​ដូច្នោះ​ដែរ។
]
ជា​ប្រភេទ​ប័ណ្ណឥណទាន​ដែល​និយម​ប្រើប្រាស់​បំផុត​ហើយ​ត្រូវ​បាន​ទទួល​ស្គាល់ ​យ៉ាង​ទូលំទូលាយ​បំផុត។​ស្ទើរតែ​គ្រប់​វ៉ិបសាយ​ដែល​ផ្ដល់​សេវា​លក់​ទំនិញ​លើ ​វ៉ិបសាយ​បាន​ទទួល​ស្គាល់​នូវ​ប្រភេទ​ប័ណ្ណឥណទាន​នេះ។
ជា​ប្រភេទ​កាត​មួយ​ដែល​បាន​ទទួល​ស្គាល់​ពាសពេញ​ពិភពលោក​ ដែល​ប្រើប្រាស់​សម្រាប់​ដក​សាច់ប្រាក់​ទៅ​លើ​ការ​ចំណាយ​ផ្សេងៗ​មាន​លក្ខណៈ​ ដូចគ្នា​ទៅ​នឹង​VISA​កាត​ផង​ដែរ។
ជា​ប្រភេទ​កាត​មួយ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​"AmEx”​ឬ​"Amex”​ជា​ ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ហិរញ្ញវត្ថុ​សកល​មួយ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ ទីក្រុង​New​ York។​កាត​ប្រភេទ​នេះ​ក៏​មាន​ការ​និយម​ប្រើប្រាស់​ផង​ដែរ​ទៅ​លើ​ការ​ទិញ​ ទំនិញ​តាម​អ៊ីនធឺណិត​។
សេវាកម្ម​ Paypal​ គឺ​សំដៅ​ទៅ​លើ​វិធី​នៃ​ការ​បង់​ប្រាក់​ដែល​វ៉ិបសាយ​នីមួយៗ​តែង​យក​មក​ ប្រើប្រាស់​ដើម្បី​ឲ្យ​អតិថិជន​មាន​ទំនុក​ចិត្ត​ទៅ​លើ​សុវត្ថិភាព​នៃ​ការ​ ចំណាយ​របស់​គេ។​វា​អនុញ្ញាត​ឲ្យ​អ្នក​ផ្ញើ​នូវ​ការ​បង់​ប្រាក់​យ៉ាង​ សុវត្ថិភាព​បំផុត​នៅ​លើ​ Online​ ដោយ​ប្រើប្រាស់​នូវ​Credit​ Card​និង​គណនី​ធនាគារ។​នៅ​ពេល​ដែល​អ្នក​ផ្ញើ​ការ​បង់​ប្រាក់​របស់​អ្នក​ដោយ​ ប្រើប្រាស់​PayPal​អ្នក​ទទួល​ប្រាក់​នឹង​មិន​បាន​ដឹង​នូវ​ព័ត៌មាន​នៃ​Credit ​ Card​និង​គណនី​ធនាគារ​របស់​អ្នក​ឡើយ។
Related Posts Plugin for WordPress, Blogger...