Oct 23, 2010

ហោរាសាស្ត្រប្រចាំឆ្នាំខាល​

ឆ្នាំជូត

* ជោគការងារ
រាសីឆ្នាំនេះមិនល្អទេ ។ រាល់កិច្ចការងាររកស៊ីជួញដូរជួបនឹងឧបសគ្គច្រើន ដូច្នេះមិនត្រូវធ្វើអ្វីដោយឥតពិចារណា ឡើយ ។ ក្រៅពីនោះងាយនឹងបង្ករឿងជាមួយជនខិលខូច ។ លោកអ្នកត្រូវចេះការពារខ្លួន និង ត្រូវចេះដកខ្លួនចេញឱ្យ ឆ្ងាយទើបចប់រឿង ។ ក្នុងឆ្នាំនេះ បណ្តាខែដែលរាល់កិច្ចការងារជួបនឹងឧបសគ្គច្រើន រួមមាន ខែឧសភា មិថុនា តុលា ធ្នូ និង កុម្ភៈ មីនា (២០១១) ។ ចំពោះបណ្តាខែដែលការងារមានការរីកលូតលាស់រួមមាន មេសា សីហា និង វិច្ឆិកា ។

ចំពោះស្ត្រីមេផ្ទះ ឆ្នាំនេះនៅក្នុងគ្រួសារពុំមានសេចក្តីសុខសាន្តឡើយ ដូច្នេះត្រូវយកចិត្តទុកដាក់ក្នុងការ ថែរក្សាសុខភាព និងសុវត្ថិភាពក្រុមគ្រួសារ ។ ក្រៅពីនោះ ត្រូវឆាប់រកវិធីដោះស្រាយបញ្ហារឿងរកាំរកូសនៅក្នុងគ្រួសារ ដើម្បីចៀសវាងរឿង តូចក្លាយជារឿងធំ ។
ចំពោះយុវជន ក្នុងឆ្នាំនេះមានការរាយមាយក្នុងការសិក្សាអាចជះឥទ្ធិពលអាក្រក់ដល់លទ្ធផលក្នុងការប្រឡង ឡើងថ្នាក់ ។ ដូច្នេះប្រសិនបើពុំយកចិត្តទុកដាក់ទេ អាចបំផ្លិចបំផ្លាញអនាគតជាក់ជាមិនខាន ។ ក្រៅពីនោះ ក្នុងការសេពគប់ជាមួយនឹងមិត្តភក្តិ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ទើបមិននាំអំពល់ទុក្ខដាក់ខ្លួន ។

* ជោគទ្រព្យ
ក្នុងឆ្នាំនេះ ជោគទ្រព្យខ្សត់ខ្សោយ ប្រាក់ចំណូលហូរចូលពុំគ្រប់គ្រាន់ និង មានការប្រែប្រួលពុំទៀងទាត់ឡើយ ដូច្នេះចូរកុំមានចិត្តលោភលន់ដោយចង់មានចង់បានឱ្យហួសប្រមាណពេកទេ ប្រយ័ត្នអាចកើតរឿងរ៉ាវនាំអំពល់ទុក្ខដាក់ ខ្លួន ។ បណ្តាខែដែលប្រាក់ចំណូលហូរចូលខ្សត់ខ្សោយ រួមមាន ឧសភា មិថុនា តុលា ធ្នូ និង កុម្ភៈ មីនា (២០១១) ។ រីឯបណ្តាខែដែលមានប្រាក់ចំណូលហូរចូលច្រើនរួមមាន មេសា សីហា និង វិច្ឆិកា ។


* ជោគសុខភាព
ក្នុងឆ្នាំនេះ ជោគសុខភាពពុំមានបញ្ហាអ្វីចោទជាដុំកំភួនឡើយ ប៉ុន្តែបែរជាមានសម្ពាធផ្នែកអារម្មណ៍វិញ ដូច្នេះត្រូវឆ្លៀតពេលសម្រាកឱ្យបានច្រើន ដើម្បីចៀសវាងកុំឱ្យធ្លាក់ខ្លួនឈឺ ។ ក្រៅពីនោះ ត្រូវយកចិត្តទុកដាក់ថែបំប៉ន សុខភាពរបស់មនុស្សចាស់ទុំនៅក្នុងគ្រួសារ ។ ក្នុងឆ្នាំនេះ បណ្តាខែដែលសុខភាពចោទជាបញ្ហា រួមមាន ឧសភា កញ្ញា តុលា ធ្នូ និង កុម្ភៈ (២០១១) ។


* ជោគស្នេហា
ក្នុងឆ្នាំនេះ រាល់ទំនាក់ទំនងជាមួយនឹងមនុស្សផងទាំងឡាយមិនសូវដំណើរការបានល្អទេ ដូច្នេះត្រូវផ្តួចផ្តើមគំនិត ប្រាស្រ័យទាក់ទងជាមួយបងប្អូនញ្ញាតិមិត្តឱ្យបានច្រើន ទើបមិននៅឯកោតែម្នាក់ឯង ។ ក្នុងឆ្នាំនេះដែរ មានការលំបាក ក្នុងការទាក់ទងរឿងស្នេហា តែបើឱ្យវាកើតមានឡើងដោយមិនបាច់បង្ខិតបង្ខំ ទើបអាចទទួលបានលទ្ធផលល្អ ។ ក្នុងឆ្នាំ នេះ បណ្តាខែដែលជោគស្នេហាមានបញ្ហាចោទឡើងច្រើន រួមមាន ឧសភា មិថុនា ធ្នូ និង កុម្ភៈ (២០១១) ។

ចំពោះយុវនារី ក្នុងឆ្នាំនេះជោគស្នេហាមានតិចតួចស្តួចស្តើង ដូច្នេះត្រូវគិតគូរពីរឿងប្រាស្រ័យទាក់ទងជាមួយ មនុស្សផងទាំងឡាយទើបអាចទម្លុះទម្លាយភាពនៅឯកោ ។


* ទិសល្អប្រចាំឆ្នាំ
រួមមាន ទិសខាងលិច ខាងកើត និង អគ្នេយ៍ ដូច្នេះបើលោកអ្នកបានដាក់គ្រែដេក តុធ្វើការ និង កៅអីសាឡុង ទទួលភ្ញៀវនៅចំទីតាំងនៃទិសល្អទាំងបីខាងលើនេះ គឺអាចជួយលើករាសី តែបើអាចចៀសវាងបានគឺមិនត្រូវដាក់គ្រឿង សង្ហារិមដ៏សំខាន់ទាំងបីនេះឱ្យចំទិសខាងត្បូង និង ទិសខាងជើងឡើយ ។


* ពណ៌លើករាសីប្រចាំឆ្នាំ
រួមមាន ពណ៌លឿង ពណ៌ត្នោត និង ពណ៌ក្រហម ដូច្នេះបើបានប្រើប្រាស់ពណ៌ទាំងបីប្រភេទខាងលើនេះ សម្រាប់យកទៅតុបតែងនៅក្នុងបន្ទប់តាមគេហដ្ឋាន ឬ ការស្លៀកពាក់ គឺពិតជាអាចជួយលើករាសីជាក់ជាមិនខាន តែបើអាចចៀសវាងបានគឺកុំប្រើពណ៌ខៀវ និង ខ្មៅឡើយ ។


* លេខហេងប្រចាំឆ្នាំ
រួមមាន លេខ ៥ និង ៧ ។


ឆ្នាំឆ្លូវ

* ជោគការងារ
ក្នុងឆ្នាំនេះ ជោគការងារមានភាពល្អប្រសើរច្រើន ។ រាល់កិច្ចការងាររកស៊ីជួញដូរមានឥទ្ធិពលខ្លាំង ការផ្តួចផ្តើម គំនិត និងការពុះពារមានគ្រប់គ្រាន់ តែចូរកុំមានអំនួតក្អេងក្អាងឱ្យសោះ ប្រយ័ត្នអាចកាត់បន្ថយមិត្តបង្កើនសត្រូវ ។ ក្នុងឆ្នាំនេះបណ្តាខែដែលកិច្ចការងាររកស៊ីជួញដូរអាចរុលទៅមុខ និង ដំណើរការបានស្រួលរួមមាន ឧសភា សីហា កញ្ញា ធ្នូ និង កុម្ភៈ(២០១១) ។ ចំពោះបណ្តាខែដែលជួបឧបសគ្គច្រើន រួមមាន កក្កដា តុលា វិច្ឆិកា និង មីនា (២០១១) ។

ចំពោះស្ត្រីមេផ្ទះ ក្នុងឆ្នាំនេះដោយសារតែមានផ្កាយជំងឺឈឺថ្កាត់គ្របដណ្តប់លើដួងរាសីកំណើតនោះ ដូច្នេះត្រូវ យកចិត្តទុកដាក់ក្នុងការថែទាំសុខភាពឱ្យបានល្អជា ប៉ុន្តែជាភ័ព្វសំណាងល្អ ព្រោះចំណងស្នេហារវាងគូស្វាមីភរិយាមាន ភាពសុខដមរមនាត្រជាក់ត្រជំដូចទឹកអម្រឹត ។

ចំពោះយុវជន ក្នុងឆ្នាំនេះមានគំនិតត្រិះរិះពិចារណា និង ការវិភាគវែកញែកប្រកបដោយថាមពលខ្លាំងក្លា ដូច្នេះមានអំណោយផលល្អក្នុងការសិក្សារៀនសូត្រ និង ប្រឡងឡើងថ្នាក់ ប៉ុន្តែចំពោះសុខភាពវិញគឺពុំសូវល្អជាឡើយ ដូច្នេះត្រូវយកចិត្តទុកដាក់ចំពោះអនាម័យនៃចំណីអាហារប្រចាំថ្ងៃ ។


* ជោគទ្រព្យ
ក្នុងឆ្នាំនេះ ជោគទ្រព្យរះត្រចះត្រចង់ ព្រោះមានប្រាក់ចំណូលហូរចូលច្រើនមកពីគ្រប់ទិសទី ប៉ុន្តែគួរឱ្យស្តាយ ពីព្រោះមានផ្កាយលេបត្របាក់គ្របដណ្តប់លើដួងរាសីកំណើត ដូច្នេះត្រូវចេះពិនិត្យមើលបញ្ជីប្រាក់ចំណូល និង ចំណាយឱ្យបានត្រឹមត្រូវដើម្បីចៀសវាងកុំឱ្យគេកិបកេបលេបត្របាក់ទ្រព្យដោយងាយៗ ។ ក្នុងឆ្នាំនេះ បណ្តាខែដែល មានប្រាក់ចំណូលហូរចូលច្រើនរួមមាន ឧសភា សីហា កញ្ញា ធ្នូ និង កុម្ភៈ (២០១១) ។ ចំពោះបណ្តាខែដែលជោគទ្រព្យ ងាយចោទជាបញ្ហារួមមាន កក្កដា តុលា វិច្ឆិកា និង មីនា (២០១១) ។


* ជោគសុខភាព
ក្នុងឆ្នាំនេះ ដោយសារតែមានផ្កាយជំងឺឈឺថ្កាត់គ្របដណ្តប់លើដួងរាសីកំណើតនោះ ដូច្នេះសុខភាពមិនល្អជា ឡើយ លោកអ្នកត្រូវយកចិត្តទុកដាក់ចំពោះអនាម័យនៃចំណីអាហារប្រចាំថ្ងៃ ។ ក្នុងឆ្នាំនេះ បណ្តាខែដែលសុខភាពចោទ ជាបញ្ហាច្រើនរួមមានកក្កដា តុលា និង មករា មីនា (២០១១) ជាពិសេសក្នុងខែមេសា សីហា និង មីនា (២០១១) ត្រូវប្រយ័ត្នទ្វេដងព្រោះអាចជួបគ្រោះថ្នាក់ហូរឈាម ។


* ជោគស្នេហា
ក្នុងឆ្នាំនេះ ជោគស្នេហាសម្បូរបែបខ្លាំងណាស់ ព្រោះមានផ្កាយហង្សក្រហមគ្របដណ្តប់លើដួងរាសីកំណើត ដែលរួមចិត្តរួមគំនិតគ្នាតែមួយ ដូច្នេះប្រសិនបើអាចរក្សាចំណងស្នេហាដោយយកចិត្តទុកដាក់នោះ គឺពិតជាអាចចាប់ដៃ គ្នាសាងអនាគតដ៏ល្អប្រពៃ ។ ក្នុងឆ្នាំនេះ ចំណងស្នេហាមានភាពរីកលូតលាស់ទៅមុខ រួមមាន មេសា ឧសភា កញ្ញា ធ្នូ និង មករា កុម្ភៈ (២០១១) ។ ក្នុងខែវិច្ឆិកា ត្រូវប្រយ័ត្នប្រយែងក្រែងចាញ់បោកគេ ។
ចំពោះយុវនារី ក្នុងឆ្នាំនេះ ជោគជតាស្នេហារះត្រចះត្រចង់ ហើយអាចជួបគូស្រករជាទីគាប់ចិត្តទៀតផង ។


* ទិសល្អប្រចាំឆ្នាំ
រួមមាន ទិសខាងលិច អាគ្នេយ៍ និង ឦសាន ដូច្នេះបើលោកអ្នកបានដាក់គ្រែដេក តុធ្វើការ និង កៅអីសាឡុង ទទួលភ្ញៀវនៅចំទីតាំងនៃទិសល្អទាំងបីខាងលើនេះ គឺអាចជួយលើកកម្ពស់ជោគរាសី តែបើអាចចៀសវាងបាន គឺមិនត្រូវដាក់គ្រឿងសង្ហារិមដ៏សំខាន់ទាំងបីនេះឱ្យចំទិសនិរតី និង ពាយព្យឡើយ ។


* ពណ៌លើករាសីប្រចាំឆ្នាំ
រួមមាន ពណ៌ក្រហម បៃតង និង លឿង ដូច្នេះបើបានប្រើប្រាស់ពណ៌ទាំងបីប្រភេទខាងលើនេះ សម្រាប់យកទៅ តុបតែងនៅក្នុងបន្ទប់តាមគេហដ្ឋាន ឬ ក្នុងការស្លៀកពាក់
គឺពិតជាអាចជួយលើករាសីជាក់ជាមិនខាន តែបើអាចចៀសវាងបានកុំប្រើពណ៌ស និង ពណ៌ខៀវឡើយ ។


* លេខហេងប្រចាំឆ្នាំ
រួមមាន លេខ ១ និង ៨ ។


ឆ្នាំខាល

* ជោគការងារ
ក្នុងឆ្នាំនេះ ប៉ះចំឆ្នាំដែលត្រួតលើឆ្នាំកំណើតខ្លួនឯង ដូច្នេះជោគរាសីជួបនឹងបញ្ហាលំបាកៗច្រើន ។ រីឯដំណើរ ការងាររកស៊ីជួញដូររកេតរកូតពិបាករុលទៅមុខ ដូច្នេះត្រូវមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ព្រមទាំងប្រយ័ត្នប្រយែង ក្រែងមានជនខិលខូចប៉ងធ្វើអំពើអាក្រក់ទៀតផង ។ ក្នុងឆ្នាំនេះ បណ្តាខែដែលការរកស៊ីជួបនឹងឧបសគ្គច្រើន រួមមាន មេសា សីហា វិច្ឆិកា និង មករា កុម្ភៈ (២០១១) ។ ចំពោះបណ្តាខែដែលការរកស៊ីអាចដំណើរការបានស្រួល រួមមាន មិថុនា កញ្ញា តុលា និង មីនា (២០១១) ។ ចំពោះស្ត្រីមេផ្ទះក្នុងឆ្នាំនេះ រវាងគូស្វាមីភរិយាពុំមានការចុះសម្រុងនឹងគ្នា ឡើយ ដូច្នេះត្រូវចេះអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ទើបមានសុភមង្គលនៅក្នុងគ្រួសារ ។ ក្រៅពីនោះ មុននឹងហាមាត់ និយាយស្តីអ្វី ចូរចេះប្រយ័ត្នប្រយែងបន្តិច ទើបពុំមានរឿងរ៉ាវកើតឡើង។

ចំពោះយុវជន ក្នុងឆ្នាំនេះហាក់ដូចជាពុំមានចិត្តគំនិតក្នុងការសិក្សារៀនសូត្រឡើយ ហើយងាយនឹងទទួលរង ការអូសទាញពីបាបមិត្តដូច្នេះលទ្ធផលនៃការសិក្សារៀនសូត្រប្រៀបដូចជាអុំទូកបញ្ច្រាសខ្សែទឹកហូរគឺពិបាករុលទៅមុខ តែងាយធាក់ថយក្រោយ ។ ក្រៅពីនោះ ងាយនឹងបង្ករឿងឈ្លោះប្រកែកជាមួយនឹងអ្នកដទៃ ដូច្នេះត្រូវចេះគ្រប់គ្រង អត្តចរិតឆាប់ខឹងឆេវឆាវឱ្យបាន ។


* ជោគទ្រព្យ
ក្នុងឆ្នាំនេះជោគទ្រព្យជួនល្អជួនអាក្រក់ពុំទៀងទាត់ឡើយ ប្រាក់ចំណូលហូរចូលពុំមានភាពលំនឹងទេ ដូច្នេះការ ចាយវាយត្រូវចេះក្បិតក្បៀតបន្តិច ទើបពុំជះឥទ្ធិពលដល់សេដ្ឋកិច្ចគ្រួសារ ។ ក្នុងឆ្នាំនេះ បណ្តាខែដែលជោគទ្រព្យខ្សត់ ខ្សោយរួមមានមេសា ឧសភា សីហា វិច្ឆិកា និង មករា (២០១១) ។ ចំពោះបណ្តាខែដែលជោគទ្រព្យគាប់ប្រសើរ រួមមាន មិថុនា តុលា និង មីនា (២០១១) ។


* ជោគសុខភាព
ក្នុងឆ្នាំនេះ ស្ថានភាពសុខភាពមិនល្អឡើយ ដូច្នេះត្រូវយកចិត្តទុកដាក់ក្នុងការថែទាំ ដោយមានផ្កាយលំពែងមុខ ស្រួចគ្របដណ្តប់លើដួងរាសីកំណើតនោះ ដូច្នេះងាយនឹងជួបគ្រោះថ្នាក់ហូរឈាម ត្រូវប្រយ័ត្នប្រយែងចំពោះឧបករណ៍ មានមុខស្រួច ឬ មុត ។ ក្នុងឆ្នាំនេះ បណ្តាខែដែលសុខភាពចោទជាបញ្ហា រួមមាន ឧសភា វិច្ឆិកា និង មករា (២០១១) ។ ក្នុងខែសីហា វិច្ឆិកា ធ្នូ និង មីនា ត្រូវប្រយ័ត្នអាចជួបគ្រោះថ្នាក់ហូរឈាម ។


* ជោគស្នេហា
ក្នុងឆ្នាំនេះ ជោគស្នេហាធ្លាក់ដុនដាបខ្លាំង ដូច្នេះត្រូវចេះប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សផងទាំងឡាយឱ្យ បានច្រើន ដើម្បីចៀសវាងកុំឱ្យនៅឯកោ អង្គុយកើតទុក្ខតែម្នាក់ឯង ។ ចំពោះល្បឿននៃការរីកលូតលាស់នូវចំណង ស្នេហា គឺប្រៀបដូចជាអុំទូកបញ្ច្រាសខ្សែទឹកហូរ គឺងាយធាក់ថយក្រោយពិបាករុលទៅមុខ ។ ក្នុងឆ្នាំនេះ បណ្តាខែដែល ចំណងស្នេហាមានបញ្ហាច្រើន រួមមាន មេសា កក្កដា វិច្ឆិកា និង មករា (២០១១) ។ ចំពោះបណ្តាខែដែលចំណងស្នេហា រីកលូតលាស់ រួមមាន មិថុនា កញ្ញា និង តុលា ។

ចំពោះយុវនារី ក្នុងឆ្នាំនេះជោគស្នេហាហាក់ដូចជាសោះកក្រោះបន្តិច ដូច្នេះត្រូវឱ្យវាដំណើរការទៅតាមភាព ធម្មតា ដោយពុំចាំបាច់បង្ខិតបង្ខំឡើយ ដើម្បីចៀសវាងកុំឱ្យភាពឈ្លាសវៃក្លាយទៅជាភាពល្ងង់ខ្លៅ ។


* ទិសល្អប្រចាំឆ្នាំ
រួមមាន ទិសខាងកើត ឦសាន និង អាគ្នេយ៍ ដូច្នេះបើលោកអ្នកបានដាក់គ្រែដេក តុធ្វើការ និង កៅអីសាឡុង ទទួលភ្ញៀវនៅចំទីតាំងទិសល្អទាំងបីខាងលើនេះ គឺអាចជួយលើកកម្ពស់ជោគរាសី តែបើអាចចៀសវាងបានគឺមិនត្រូវ ដាក់គ្រឿងសង្ហារិមដ៏សំខាន់ទាំងបីនេះឱ្យចំទិសនិរតី និង ទិសខាងត្បូងឡើយ ។


* ពណ៌លើករាសីប្រចាំឆ្នាំ
រួមមាន ពណ៌ក្រហម ពណ៌ស និង ពណ៌លឿង ដូច្នេះបើបានប្រើប្រាស់ពណ៌ទាំងបីប្រភេទខាងលើនេះ សម្រាប់យកទៅតុបតែងនៅក្នុងបន្ទប់តាមគេហដ្ឋាន ឬ ក្នុងការស្លៀកពាក់ គឺពិតជាអាចជួយលើករាសីជាក់ជាមិនខាន តែបើអាចចៀសវាងបានកុំប្រើពណ៌ប្រផេះ និង ពណ៌ខ្មៅឡើយ ។


* លេខហេងប្រចាំឆ្នាំ
រួមមាន លេខ ៣ និង ៤ ។

ឆ្នាំថោះ
* ជោគការងារ
ក្នុងឆ្នាំនេះ ជោគរាសីមានភាពស្មុគស្មាញច្រើន ដូច្នេះទាល់តែខិតខំប្រឹងប្រែងបន្តិច ទើបអាចមានអនាគត ភ្លឺស្វាង ។ ចំពោះភាពរីកលូតលាស់នៃកិច្ចការងាររកស៊ីជួញដូរនឹងអាចធ្លាក់ចូលក្នុងអន្ទាក់នៃល្បិចកលដ៏ពិសពុលរបស់គេ ដូច្នេះចូរមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ដើម្បីចៀសវាងក្នុងការពិបាកបំរះខ្លួនចេញ ។ ក្នុងឆ្នាំនេះ បណ្តាខែដែល ការងាររកស៊ីជួញដូរបានកាក់កប រួមមាន មេសា កក្កដា វិច្ឆិកា និង មករា មីនា (២០១១) ។ រីឯបណ្តាខែដែលជួបនឹង ឧបសគ្គច្រើនរួមមានមិថុនា កញ្ញា ធ្នូ និង កុម្ភៈ ។

ចំពោះស្ត្រីមេផ្ទះ ក្នុងឆ្នាំនេះពិតមែនតែមានសុភមង្គលនៅក្នុងគ្រួសារក្តី ប៉ុន្តែត្រូវប្រយ័ត្នប្រយែងក្រែងមានមនុស្ស ទីបីចូលជ្រៀតជ្រែក។ ក្រៅពីនោះ នឹងមានទ្រព្យហូរចូលច្រើន តែចូរកុំមានចិត្តលោភលន់ឱ្យសោះ ប្រយ័ត្នបែរជា តរឿងរ៉ាវអាចបង់ខាតលាភសក្ការៈទៅវិញ ។

ចំពោះយុវជន ក្នុងឆ្នាំនេះមានទឹកចិត្តក្នុងការសិក្សារៀនសូត្រក្នុងកម្រិតខ្ពស់ ដូច្នេះប្រសិនបើយកចិត្តទុកដាក់ ក្នុងការស្វាធ្យាយបន្ថែមគឺពិតជាអាចទទួលបានលទ្ធផលល្អប្រសើរជាក់ជាមិនខាន ។ ប៉ុន្តែចូរប្រយ័ត្នកុំឱ្យធ្លាក់ចូលក្នុង ការអូសទាញរបស់បាបមិត្ត ឬ ធ្លាក់ចូលក្នុងរណ្តៅស្នេហា ដែលអាចជះឥទ្ធិពលអាក្រក់ដល់លទ្ធផលសិក្សា ។


* ជោគទ្រព្យ
ក្នុងឆ្នាំនេះ ដោយសារតែមានផ្កាយទ្រព្យរះព្រោងព្រាត ដូច្នេះមានប្រាក់ចំណូលហូរចូលយ៉ាងច្រើនក្រាស់ក្រែល លោកអ្នកអាចបណ្តាក់ទុនរកស៊ីគ្រប់មុខជំនួញជួញដូរ តែត្រូវប្រយ័ត្នប្រយែងក្រែងជួបគ្រោះចាញ់បោកគេ ។ ក្នុងឆ្នាំនេះ បណ្តាខែដែលមានទ្រព្យហូរចូលច្រើន រួមមាន មេសា កក្កដា តុលា វិច្ឆិកា និង មករា (២០១១) ។ រីឯបណ្តាខែដែល មានទ្រព្យហូរចូលខ្សត់ខ្សោយ រួមមាន ឧសភា មិថុនា សីហា កញ្ញា ធ្នូ និង កុម្ភៈ (២០១១) ។


* ជោគសុខភាព ក្នុងឆ្នាំនេះ ពិតមែនតែបញ្ហាសុខភាពល្អជាក្តី តែអ្វីដែលលោកអ្នកត្រូវយកចិត្តទុកដាក់នោះ គឺមិនត្រូវល្មោភ ក្រេបគ្រឿងស្រវឹងឡើយព្រោះអាចបំផ្លាញសុខភាព ។ ក្នុងឆ្នាំនេះ បណ្តាខែដែលសុខភាពងាយចោទជាបញ្ហា រួមមាន ឧសភា មិថុនា សីហា និង ធ្នូ ។ ក្នុងខែកញ្ញា ត្រូវប្រយ័ត្នអាចជួបគ្រោះលង់ទឹក ។ ក្នុងខែតុលា ចូរកុំក្រេបគ្រឿងស្រវឹង រួចហើយទៅបើកបរយានយន្តប្រយ័ត្នអាចជួបគ្រោះថ្នាក់ចរាចរ ។


* ជោគស្នេហា
ក្នុងឆ្នាំនេះ មានការងប់ងុលក្នុងការផឹកស៊ីសប្បាយក្អាកក្អាយដែលនាំឱ្យអន្តរាយដល់សុខភាព និង បំផ្លិចបំផ្លាញ ចំណងស្នេហាដ៏ស្អិតល្មួតទៀតផង ដូច្នេះត្រូវចេះគ្រប់គ្រងចិត្តគំនិតដើម្បីចៀសវាងកុំឱ្យជ្រុលជ្រួស ។ ក្នុងឆ្នាំនេះ បណ្តាខែដែលជោគស្នេហាល្អគាប់ប្រសើរ រួមមាន កក្កដា វិច្ឆិកា និង មករា មីនា (២០១១) ។ រីឯបណ្តាខែដែលជោគ ស្នេហាចោទជាបញ្ហារួមមាន ឧសភា មិថុនា កញ្ញា និង កុម្ភៈ (២០១១) ។

ចំពោះយុវនារី ក្នុងឆ្នាំនេះជោគស្នេហាពុះកញ្ជ្រោល និង សម្បូរបែបខ្លាំងណាស់ ។ ដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ ដើម្បីចៀសវាងកុំឱ្យសត្វមមាចហក់ចូលក្នុងភ្នក់ភ្លើងឆេះរោលពេញប្រាណ ។


* ទិសល្អប្រចាំឆ្នាំ
រួមមាន ទិសខាងកើត ពាយព្យ និង អាគ្នេយ៍ ដូច្នេះបើលោកអ្នកបានដាក់គ្រែដេក តុធ្វើការ និង កៅអីសាឡុង ទទួលភ្ញៀវនៅចំទីតាំងនៃទិសល្អទាំងបីខាងលើនេះ គឺអាចជួយលើកកម្ពស់ជោគរាសី តែបើអាចចៀសវាងបានគឺមិនត្រូវ ដាក់គ្រឿងសង្ហារិមដ៏សំខាន់ទាំងបីនេះឱ្យចំទិសខាងជើង និង ទិសខាងលិចឡើយ ។

* ពណ៌លើករាសីប្រចាំឆ្នាំ
រួមមាន ពណ៌ប្រផេះ ពណ៌ខៀវ និង ពណ៌ខ្មៅ ដូច្នេះបើបានប្រើប្រាស់ពណ៌ទាំងបីប្រភេទនេះសម្រាប់យកទៅ តុបតែងនៅក្នុងបន្ទប់តាមគេហដ្ឋាន ឬ ក្នុងការស្លៀកពាក់ គឺពិតជាអាចជួយលើករាសីជាក់ជាមិនខាន តែបើអាច សវាងបានកុំប្រើពណ៌លឿង និង ពណ៌ក្រហមឡើយ ។

* លេខហេងប្រចាំឆ្នាំ
រួមមាន លេខ ២ និង ៩ ។

ឆ្នាំរោង
* ជោគការងារ
ក្នុងឆ្នាំនេះ ជោគរាសីមិនល្អឡើយ ដូច្នេះទោះជាបានប្រកបកិច្ចការងារអ្វី ចូរចេះត្រិះរិះពិចារណាឱ្យបាន ល្អិតល្អន់ ។ រាល់កិច្ចការងារជួបនឹងឧបសគ្គច្រើន កុំបង្ករឿងទំនាស់វិវាទជាមួយចៅហ្វាយនាយ ឬ អ្នកមានអំណាចឱ្យ សោះ ។ ក្នុងឆ្នាំនេះ បណ្តាខែដែលកិច្ចការងារមានបញ្ហាច្រើនរួមមាន មេសា, ឧសភា, កក្កដា, តុលា និង មករា, មីនា (២០១០) រីឯបណ្តាខែដែលកិច្ចការងារអាចដំណើរការបានស្រួលរួមមាន មិថុនា, កញ្ញា, ធ្នូ និង កុម្ភៈ (២០១១) ។

ចំពោះស្ត្រីមេផ្ទះ ក្នុងឆ្នាំនេះជួបរឿងរកាំរកូសច្រើន ដូច្នេះត្រូវចេះអត់ធ្មត់ និង ត្រូវខិតខំបំប្លែងរឿងធំឱ្យទៅជា រឿងតូច ពីរឿងតូចឱ្យទៅជាគ្មានរឿង ។ ក្រៅពីនោះ ពុំត្រូវបង្ករឿងឈ្លោះប្រកែកជាមួយលោកប្តីឡើយ ដើម្បីចៀសវាង កុំឱ្យមានការប្រេះឆាក្នុងគ្រួសារ ។

ចំពោះយុវជន ក្នុងឆ្នាំនេះ លទ្ធផលនៃការរៀនសូត្រល្អបង្គួរ ជាមនុស្សចិត្តភ្លើង ហើយងាយនឹងបង្ករឿងឈ្លោះ ប្រកែកជាមួយមិត្តរួមថ្នាក់ និង ប៉ះទង្គិចជាមួយលោកគ្រូ អ្នកគ្រូ ទៀតផង ។

* ជោគទ្រព្យ
ក្នុងឆ្នាំនេះ ជោគទ្រព្យខ្សត់ខ្សោយ ដូច្នេះកុំរកបានមកដោយតឹងតែចាយធូរឱ្យសោះ ប្រយ័ត្នអាចជះឥទ្ធិពល អាក្រក់ដល់សេដ្ឋកិច្ចគ្រួសារ ។ ក្នុងឆ្នាំនេះ បណ្តាខែដែលសេដ្ឋកិច្ចគ្រួសារងាយចោទជាបញ្ហារួមមាន មេសា, ឧសភា, កក្កដា, តុលា និង មករា, មីនា (២០១១) ។ រីឯបណ្តាខែដែលជោគទ្រព្យល្អប្រសើររួមមាន កញ្ញា, ធ្នូ និង កុម្ភៈ (២០១១) ។

* ជោគសុខភាព
ក្នុងឆ្នាំនេះ ថ្វីដ្បិតតែសុខភាពពុំមានបញ្ហាចោទជាដុំកំភួនក្តី ប៉ុន្តែអ្វីដែលលោកអ្នកត្រូវយកចិត្តទុកដាក់នោះ គឺសុខភាពរបស់កុមារនៅក្នុងគ្រួសារ ជាពិសេសបញ្ហាសុវត្ថិភាព ។ ក្នុងឆ្នាំនេះ បណ្តាខែដែលសុខភាពចោទជា​បញ្ហាច្រើន រួមមាន មេសា, កក្កដា, សីហា, តុលា, និង មករា, មីនា (២០១១) ។

* ជោគស្នេហា
ក្នុងឆ្នាំនេះ ជោគស្នេហាមានការប្រែប្រួលពុំទៀងទាត់ឡើយ ព្រោះជារឿយៗតែងតែមានរឿងរកាំរកូសកើតមាន ឡើងដោយគ្មានមូលហេតុ ដូច្នេះចំពោះគូស្នេហ៍ទាល់តែចេះអត់ឱនឱ្យគ្នាទៅវិញទៅមក ទើបពុំមានការប្រេះឆា ។ បណ្តាខែដែលជោគស្នេហាមានបញ្ហាចោទឡើងរួមមាន មេសា, ឧសភា, សីហា, វិច្ឆិកា និង មករា (២០១១) ។ រីឯបណ្តាខែដែលជោគស្នេហាល្អប្រសើរនោះរួមមាន កញ្ញា, ធ្នូ និង កុម្ភៈ (២០១១) ។

ចំពោះយុវនារី ក្នុងឆ្នាំនេះនៅតាមផ្លូវស្នេហាមានភាពរដិបរដុប ដូច្នេះត្រូវធ្វើដំណើរដោយសន្សឹមៗកុំបំបោល ដើម្បីចៀសវាងកុំឱ្យធ្លាក់ចូលក្នុងល្បិចកលគេ ។

* ទិសល្អប្រចាំឆ្នាំ
រួមមាន ទិសខាងលិច, ឦសាន និង ខាងកើត ដូច្នេះបើលោកអ្នកបានដាក់គ្រែដេក តុធ្វើការ និង កៅអីសាឡុង ទទួលភ្ញៀវនៅចំទីតាំងទិសល្អទាំងបីខាងលើនេះ គឺអាចជួយលើករាសី តែបើអាចចៀសវាងបាន គឺមិនត្រូវដាក់គ្រឿង សង្ហារិមដ៏សំខាន់ទាំងបីនេះឱ្យចំទិសខាងជើង និង ទិសពាយព្យឡើយ ។

* ពណ៌លើករាសីប្រចាំឆ្នាំ
រួមមាន ពណ៌ខៀវ ប្រផេះ និង ស ដូច្នេះបើបានប្រើប្រាស់ពណ៌ទាំងបីប្រភេទនេះសម្រាប់យកទៅតុបតែង​ នៅក្នុងបន្ទប់តាមគេហដ្ឋាន ឬ ការស្លៀកពាក់ គឺពិតជាអាចជួយលើករាសីជាក់ជាមិនខាន តែបើអាចចៀសវាងបាន​គឺពុំគួរប្រើពណ៌ក្រហម និង ពណ៌ទឹកក្រូចឡើយ ។

* លេខហេងប្រចាំឆ្នាំ
រួមមាន លេខ ៦ និង ៨ ។

ឆ្នាំម្សាញ់
* ជោគការងារ
ក្នុងឆ្នាំនេះ ជោគរាសីមានការប្រែប្រួលពុំទៀងទាត់ឡើយ ។ ការរីកលូតលាស់នៃរាល់កិច្ចការងារជារឿយៗ តែងតែបានជួបបញ្ហាមួយហើយមួយទៀតឥតឈប់ឈរ ។ ម៉្យាងទៀត អាចជួបរឿងរកាំរកូសច្រើនទៀតផង ។ ក្នុងឆ្នាំនេះ បណ្តាខែដែលកិច្ចការងារជួបនឹងឧបសគ្គច្រើនរួមមាន មេសា, ឧសភា, កក្កដា, កញ្ញា, វិច្ឆិកា និង កុម្ភៈ (២០១១) ។ រីឯបណ្តាខែដែលកិច្ចការងារមានភាពល្អប្រសើររួមមាន មិថុនា, សីហា និង មករា, មីនា (២០១១) ។

ចំពោះស្ត្រីមេផ្ទះ ក្នុងឆ្នាំនេះមានអារម្មណ៍តានតឹង ដូច្នេះត្រូវចេះបន្ធូរអារម្មណ៍ដើម្បីចៀសវាងកុំឱ្យមានជំងឺ ឈឺថ្កាត់បៀតបៀនបាន ។ ជោគទ្រព្យខ្សត់ខ្សោយ ដូច្នេះកុំប្រថុយប្រថានក្នុងការបណ្តាក់ទុនរកស៊ីដោយទ្រង់ទ្រាយធំ និង មិនត្រូវប្រព្រឹត្តល្បែងស៊ីសងឡើយ ដើម្បីចៀសវាងការវិនាសអន្តរាយទ្រព្យ ។

ចំពោះយុវជន លទ្ធផលនៃការរៀនសូត្រជួនល្អ ជួនអាក្រក់ មានការប្រែប្រួលពុំទៀងទាត់ឡើយ ដូច្នេះត្រូវខិតខំ ប្រឹងប្រែងបន្តិច ទើបមានអនាគតល្អ ។ ក្រៅពីនោះ ដោយសារតែមានអារម្មណ៍តានតឹង និង មានសម្ពាធធ្ងន់ធ្ងរ ដូច្នេះត្រូវយកចិត្តទុកដាក់ពេលរៀនសូត្រ និង ពេលសម្រាក ។

* ជោគទ្រព្យ
ក្នុងឆ្នាំនេះ ជោគទ្រព្យខ្សត់ខ្សោយ និង ទ្រព្យហូរចូលពុំទៀងទាត់ឡើយ ដូច្នេះត្រូវចេះសន្សំសំចៃ ទើបពុំមានការ ខ្វះមុខខ្វះក្រោយ ។ ក្នុងឆ្នាំនេះ បណ្តាខែដែលសេដ្ឋកិច្ចគ្រួសារជួបបញ្ហាច្រើនរួមមាន មេសា, ឧសភា, កក្កដា, កញ្ញា, វិច្ឆិកា, ធ្នូ និង កុម្ភៈ (២០១១) ។ រីឯបណ្តាខែដែលជោគទ្រព្យល្អប្រសើររួមមាន មិថុនា និង មករា, មីនា (២០១១) ។

* ជោគសុខភាព
ក្នុងឆ្នាំនេះ ដោយសារតែមានសម្ពាធយ៉ាងធ្ងន់ធ្ងរ ដូច្នេះត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាប្រព័ន្ធសរសៃឈាម និង បេះដូងឱ្យបានល្អជា ។ ក្នុងឆ្នាំនេះ បណ្តាខែដែលសុខភាពចោទជាបញ្ហារួមមាន មេសា, កក្កដា, កញ្ញា និង កុម្ភៈ (២០១១) ។ ក្នុងខែឧសភា មិនត្រូវធ្វើដំណើរផ្លូវឆ្ងាយ ។ ក្នុងខែតុលា និង ធ្នូ ត្រូវប្រយ័ត្នអាចជួបគ្រោះថ្នាក់ផ្សេងៗ ។

* ជោគស្នេហា
ក្នុងឆ្នាំនេះ មានបំណងយ៉ាងខ្លាំងក្លា ដើម្បីសាងចំណងស្នេហា តែគួរឱ្យស្តាយ ព្រោះជោគវាសនាពុំទាន់មកដល់ ហើយបំណងប្រាថ្នាអាចរលាយសាបសូន្យអស់រលីង ដូច្នេះត្រូវបើកភ្នែកមើលឱ្យបានទូលាយបន្តិច និង បណ្តោយទៅ តាមព្រេងសំណាង ។ ក្នុងឆ្នាំនេះ បណ្តាខែដែលជោគស្នេហាចោទជាបញ្ហារួមមាន មេសា, កញ្ញា, វិច្ឆិកា, ធ្នូ និង កុម្ភៈ (២០១១) ។ រីឯបណ្តាខែដែលជោគស្នេហាល្អប្រសើរនោះរួមមាន មិថុនា និង មករា, មីនា (២០១១) ។

ចំពោះយុវនារី ក្នុងឆ្នាំនេះ ថ្វីដ្បិតតែមានបំណងប្រាថ្នាចង់សាងចំណងស្នេហាក្តី តែគួរឱ្យស្តាយ ព្រោះពិបាកស្វែង រកមនុស្សជាទីគាប់ចិត្ត ។

* ទិសល្អប្រចាំឆ្នាំ
រួមមាន ទិសខាងកើត ឦសាន និង ទិសខាងលិច ដូច្នេះបើលោកអ្នកបានដាក់គ្រែដេក តុធ្វើការ និង កៅអីសាឡុងទទួលភ្ញៀវនៅចំទីតាំងទិសល្អទាំងបីខាងលើនេះ គឺអាចជួយលើករាសី តែបើអាចចៀសវាង​បានគឺមិនត្រូវ ដាក់គ្រឿងសង្ហារិមដ៏សំខាន់ទាំងបីនេះឱ្យចំទិសខាងត្បូង និង ខាងជើងឡើយ ។

* ពណ៌លើករាសីប្រចាំឆ្នាំ
រួមមាន ពណ៌ប្រផេះ ខៀវ និង ខ្មៅ ដូច្នេះបើបានប្រើប្រាស់ពណ៌ទាំងបីប្រភេទនេះសម្រាប់យកទៅតុបតែងក្នុង បន្ទប់តាមគេហដ្ឋាន ឬ ការស្លៀកពាក់ គឺពិតជាអាចជួយលើករាសីជាក់ជាមិនខាន តែបើអាចចៀសវាងបាន គឺពុំគួរប្រើ ពណ៌ត្នោត និង ពណ៌លឿងឡើយ ។

* លេខហេងប្រចាំឆ្នាំ
រួមមាន លេខ ១ និង ៥ ។

ឆ្នាំមមី

* ជោគការងារ
ក្នុងឆ្នាំនេះ ជោគរាសីឡើងខ្ពស់ត្រដែតតែម្តង ដូច្នេះជាឱកាសល្អសម្រាប់ការពង្រីកមុខរបររកស៊ីជួញដូរ ហើយបើទោះជាបានជួបគូប្រជែងជើងខ្លាំងចេញមុខមកតតាំងយ៉ាងណាក្តី ក៏មិនភ័យព្រួយអ្វីដែរ ព្រោះលោកអ្នកអាច យកប្រៀបឈ្នះជាប់ជានិច្ច ។ ក្នុងឆ្នាំនេះ បណ្តាខែដែលកិច្ចការរីកលូតលាស់ទៅមុខរួមមាន ឧសភា, កក្កដា, កញ្ញា, តុលា និង មករា, កុម្ភៈ (២០១១) ។ រីឯបណ្តាខែដែលកិច្ចការងារជួបនឹងឧបសគ្គច្រើនរួមមាន មិថុនា, សីហា, ធ្នូ និង មីនា (២០១១) ។

ចំពោះស្ត្រីមេផ្ទះ ក្នុងឆ្នាំនេះមានភាពល្អូកល្អិនល្អណាស់ជាមួយលោកប្តី និង មានសុភមង្គលនៅក្នុងគ្រួសារ ។ ចំពោះជោគទ្រព្យមានភាពល្អប្រសើរ តែត្រូវកុំឱ្យមានចិត្តលោភលន់ឱ្យសោះ ប្រយ័ត្នបែរជាកើតរឿងរ៉ាវ អាចបង់ខាតលាភសក្ការៈវិញ ។

ចំពោះយុវជន ក្នុងឆ្នាំនេះប្រកបដោយសុខភាពល្អជា មានគំនិតប្រាជ្ញាឈ្លាសវៃ ហើយប្រសិនបើបានយកចិត្ត ទុកដាក់ក្នុងការរៀនសូត្រ គឺពិតជាអាចទទួលបានលទ្ធផលល្អប្រសើរជាក់ជាមិនខាន ។ ក្រៅពីនោះ ត្រូវចេះធ្វើទំនាក់ ទំនងល្អជាមួយមនុស្សផងទាំងឡាយ ទើបមិននៅឯកោម្នាក់ឯង ។

* ជោគទ្រព្យ
ក្នុងឆ្នាំនេះ ជោគទ្រព្យសម្បូរហូរហៀរ តែលៃលកយ៉ាងណា ចូរកុំមានចិត្តលោភលន់ដោយចង់មានចង់បានឱ្យ ហួសប្រមាណពេកទេ ប្រយ័ត្នបែរជាកើតរឿងរ៉ាវអាចបង់ខាតផលប្រយោជន៍ឥតអំពើ ។ ក្នុងឆ្នាំនេះ បណ្តាខែដែលមាន ទ្រព្យហូរចូលច្រើនរួមមាន ឧសភា, កក្កដា, តុលា និង មករា, កុម្ភៈ (២០១១) ។ រីឯបណ្តាខែដែលទ្រព្យហូរចូលខ្សត់ខ្សោយរួមមាន មិថុនា, សីហា, វិច្ឆិកា, ធ្នូ និង មីនា (២០១១) ។

* ជោគសុខភាព
ក្នុងឆ្នាំនេះ ថ្វីដ្បិតតែមានសុខភាពល្អជាក្តី តែអ្វីដែលលោកអ្នកត្រូវយកចិត្តទុកដាក់នោះ ចូរកុំធ្វេសប្រហែស ឆ្លៀតពេលសម្រាកឱ្យសោះ ដើម្បីចៀសវាងការងារហត់នឿយខ្លាំងនាំឱ្យមានជំងឺឈឺថ្កាត់ ។ ក្នុងឆ្នាំនេះ បណ្តាខែដែលសុខភាពចោទជាបញ្ហាច្រើនរួមមាន មិថុនា, សីហា, វិច្ឆិកា, ធ្នូ និង មីនា (២០១១) ជាពិសេសក្នុងខែមិថុនា និង វិច្ឆិកា ចូរប្រយ័ត្នប្រយែងក្រែងកើតជំងឺឆ្លង ហើយក្នុងខែសីហា ចូរប្រយ័ត្នប្រយែងក្រែងជួបគ្រោះលង់ទឹក ។

* ជោគស្នេហា
ក្នុងឆ្នាំនេះ ចំពោះរឿងរ៉ាវស្នេហាគឺលោកអ្នកហាក់ដូចជាមានភាពសោះអង្គើយបន្តិច ប៉ុន្តែចូរកុំព្រងើយកន្តើយ ដាក់គូស្នេហ៍ឱ្យសោះ ពុំនោះទេ នឹងអាចមានការប្រេះឆាជាក់ជាមិនខាន ។ ក្នុងឆ្នាំនេះ បណ្តាខែដែលរឿងរ៉ាវស្នេហា ចោទជាបញ្ហាច្រើនរួមមាន មេសា, កញ្ញា, ធ្នូ និង មីនា (២០១១) ។ រីឯបណ្តាខែដែលជោគស្នេហាថ្កុំថ្កើងរុងរឿង រួមមាន ឧសភា, កក្កដា និង មករា (២០១១) ។

ចំពោះយុវនារី ក្នុងឆ្នាំនេះជោគស្នេហាជួបរឿងរកាំរកូសច្រើន ដូច្នេះចូរកុំព្រងើយកន្តើយដាក់គូស្នេហ៍ឱ្យសោះ ប្រយ័ត្នអាចប្រេះឆាគ្នាបាន ។

* ទិសល្អប្រចាំឆ្នាំ
រួមមាន ទិសខាងលិច, អាគ្នេយ៍ និង ខាងកើត ដូច្នេះបើលោកអ្នកបានដាក់គ្រែដេក តុធ្វើការ និង កៅអីសាឡុង ទទួលភ្ញៀវនៅចំទីតាំងទិសល្អទាំងបីខាងលើនេះ គឺអាចជួយលើករាសី តែបើអាចចៀសវាងបានគឺមិនត្រូវដាក់គ្រឿង សង្ហារិមដ៏សំខាន់ទាំងបីនេះឱ្យចំទិសខាងជើង និង ទិសពាយព្យឡើយ ។

* ពណ៌លើករាសីប្រចាំឆ្នាំ
រួមមាន ពណ៌ក្រហម ពណ៌ស្វាយ និង ពណ៌លឿង ដូច្នេះបើបានប្រើប្រាស់ពណ៌ទាំងបីប្រភេទនេះសម្រាប់យក ទៅតុបតែងក្នុងបន្ទប់ តាមគេហដ្ឋាន ឬ ការស្លៀកពាក់ គឺពិតជាអាចជួយលើករាសីជាក់ជាមិនខាន តែបើអាចចៀសវាង​បានពុំគួរកុំប្រើពណ៌ស និង ពណ៌ប្រផេះឡើយ ។

* លេខហេងប្រចាំឆ្នាំ
រួមមាន លេខ ៤ និង ៩ ។

ឆ្នាំមមែ
* ជោគការងារ
ក្នុងឆ្នាំនេះ ជោគរាសីឡើងខ្ពស់ត្រដែត ដូច្នេះជាឱកាសល្អក្នុងការបណ្តាក់ទុនរកស៊ី និង ពង្រីកមុខរបរជួញដូរ ។ ក្នុងឆ្នាំនេះដែរ ដោយសារតែមានផ្កាយជោគល្អគ្របដណ្តប់លើដួងរាសីកំណើតនោះ ដូច្នេះទោះជាលោកអ្នកបាន​ប្រកប កិច្ចការងារអ្វីក៏ដោយ ក៏អាចទទួលបានផលសម្រេចសមតាមបំណងប្រាថ្នាទាំងអស់ ព្រមទាំងត្រូវបានបង​ប្អូនញ្ញាតិមិត្ត ជួយជ្រោមជ្រែងទៀតផង ។ ក្នុងឆ្នាំនេះ បណ្តាខែដែលកិច្ចការងារមានការរីកលូតលាស់ខ្លាំងរួមមាន មិថុនា, សីហា, វិច្ឆិកា, ធ្នូ និង មីនា (២០១១) ។ រីឯបណ្តាខែដែលកិច្ចការងារជួបឧបសគ្គច្រើនរួមមាន ឧសភា, កក្កដា, តុលា និង មករា, កុម្ភៈ (២០១១) ។

* ជោគទ្រព្យ
ក្នុងឆ្នាំនេះ ដោយសារតែមានផ្កាយទ្រព្យរះព្រោងព្រាតនោះ ទើបមានប្រាក់ចំណូលហូរចូលយ៉ាងច្រើនសន្ធឹក សន្ធាប់ តែគួរឱ្យស្តាយ ព្រោះទ្រព្យដែលរកបានមកហើយរក្សាទុកដាក់ពុំបានគង់វង្សឡើយ ដោយចាយវាយខ្ជះខ្ជាយខ្លាំង ពេក ហើយក៏មិនខុសពីទូកធំក្តោងធំនោះដែរ ។ ក្នុងឆ្នាំនេះ បណ្តាខែដែលមានទ្រព្យហូរចូលច្រើនរួមមាន មិថុនា, សីហា, វិច្ឆិកា, ធ្នូ និង មីនា (២០១១) ។ រីឯបណ្តាខែដែលទ្រព្យហូរចូលតិចតួចរួមមាន ឧសភា, កក្កដា, តុលា និង មករា, កុម្ភៈ (២០១១) ។

* ជោគសុខភាព
ក្នុងឆ្នាំនេះ ថ្វីដ្បិតតែសុខភាពពុំមានចោទជាបញ្ហាធ្ងន់ធ្ងរក្តី តែអ្វីដែលលោកអ្នកត្រូវយកចិត្តទុកដាក់នោះ គឺអនាម័យនៃចំណីអាហារដើម្បីការពារកុំឱ្យមានជំងឺឈឺថ្កាត់ ។ ក្នុងឆ្នាំនេះ បណ្តាខែដែលសុខភាពចោទជាបញ្ហា​រួមមាន ឧសភា, កក្កដា, កញ្ញា និង មករា, កុម្ភៈ (២០១១) ។ នៅក្នុងខែមេសា និង សីហា ប្រយ័ត្នអាចជួបគ្រោះលង់ទឹក និង នៅក្នុងខែតុលា និង មករា (២០១១) ចូរយកចិត្តទុកដាក់ចំពោះសុវត្ថិភាពនៅក្នុងគ្រួសារ ។

* ជោគស្នេហា
ក្នុងឆ្នាំនេះ ដោយសារតែមានផ្កាយរីករាយគ្របដណ្តប់លើដួងរាសីកំណើតនោះ ដូច្នេះលោកអ្នកអាចសាង ពន្លកស្នេហាជាមួយមនុស្សប្រុសស្រីដែលលោកអ្នកស្រឡាញ្ញ់ពេញចិត្ត ព្រោះជាស្នេហាចិត្តមួយថ្លើមមួយ ។ ក្នុងឆ្នាំនេះ បណ្តាខែដែលជោគស្នេហារីកលូតលាស់ល្អរួមមាន មិថុនា, សីហា, វិច្ឆិកា, ធ្នូ និង មីនា (២០១១) ។ រីឯបណ្តាខែដែលជោគស្នេហាជួបឧបសគ្គច្រើនរួមមាន មេសា, ឧសភា, តុលា និង មករា, កុម្ភៈ (២០១១) ។

ចំពោះយុវនារី ក្នុងឆ្នាំនេះដោយសារតែមានផ្កាយសប្បាយរីករាយគ្របដណ្តប់លើដួងរាសីកំណើតនោះ ដូច្នេះអ្នកអាចស្វែងរកបានគូស្នេហ៍ដ៏គាប់ចិត្ត ។

* ទិសល្អប្រចាំឆ្នាំ
រួមមាន ទិសខាងកើត, ពាយព្យ និង ទិសខាងលិច ដូច្នេះបើលោកអ្នកបានដាក់គ្រែដេក តុធ្វើការ និង កៅអីសាឡុងទទួលភ្ញៀវនៅចំទីតាំងទិសល្អទាំងបីខាងលើនេះ គឺអាចជួយលើករាសី តែបើអាចចៀសវាង​បានគឺមិនត្រូវ​​ ដាក់គ្រឿងសង្ហារិមដ៏សំខាន់ទាំងបីនេះឱ្យចំទិសឦសាន និង ទិសខាងត្បូងឡើយ ។

* ពណ៌លើករាសីប្រចាំឆ្នាំ
រួមមាន ពណ៌បៃតង, ខៀវ និង ពណ៌លឿង ដូច្នេះបើបានប្រើប្រាស់ពណ៌ទាំងបីប្រភេទនេះសម្រាប់យក​ទៅតុបតែងក្នុងបន្ទប់ តាមគេហដ្ឋាន ឬ ការស្លៀកពាក់ គឺពិតជាអាចជួយលើករាសីជាក់ជាមិនខាន តែបើអាចចៀស​វាងបាន គឺពុំគួរប្រើពណ៌ស និង ពណ៌ក្រហមឡើយ ។

* លេខហេងប្រចាំឆ្នាំ
រួមមាន លេខ ៣ និង ៧ ។

ឆ្នាំវក
ជោគការងារ
ក្នុងឆ្នាំនេះ ថ្វីដ្បិតតែជោគរាសីហាក់ដូចជារដិបរដុបបន្តិចក្តី តែជាសំណាងល្អ ព្រោះមានផ្កាយជោគល្អជួយរំដោះ គ្រោះ ។ ដូច្នេះបើអាចបង្កើនការប្រុងប្រយ័ត្ននោះគឺពិតជាអាចបំប្លែងជោគអាក្រក់ទៅជាជោគល្អជាក់ជាមិនខាន ។ ក្នុងឆ្នាំនេះ ការធ្វើដំណើរចេញទៅរកស៊ីជួញដូរផ្លូវឆ្ងាយគឺមានអំណោយផលល្អ ។ ក្នុងឆ្នាំនេះ បណ្តាខែដែលមានមុខ ជំនួញជួញដូរជួបនឹងឧបសគ្គច្រើន រួមមាន មិថុនា , កក្កដា , តុលា ,វិច្ឆិកា និង កុម្ភៈ , មីនា (២០១១) ។ រីឯបណ្តាខែ ដែលមុខជំនួញជួញដូរកាក់កបខ្លាំង រួមមាន មេសា , ឧសភា , កញ្ញា និង ធ្នូ ។

*ជោគទ្រព្យ
ក្នុងឆ្នាំនេះ លោកអ្នកនឹងបានជួបគ្រោះវិនាសអន្តរាយទ្រព្យ ។ រីឯប្រាក់ចំណូលហូរចូលបានតិចតួចស្តួចស្តើង​ប៉ុណ្ណោះ ។ ដូច្នេះកុំរកបានមកដោយតឹងតែចាយធូរឱ្យសោះ ប្រយ័ត្នអាចជួបវិបត្តិសេដ្ឋកិច្ចគ្រួសារ ។ ក្នុងឆ្នាំនេះ បណ្តាខែដែលជោគទ្រព្យខ្សត់ខ្សោយរួមមាន មិថុនា , កក្កដា , សីហា , តុលា , វិច្ឆិកា និង មករា , កុម្ភៈ , មីនា(២០១១) ។ រីឯបណ្តាខែដែលមានទ្រព្យហូរចូលច្រើនគួរសមរួមមាន មេសា , ឧសភា , កញ្ញា និង ធ្នូ ។

*ជោគសុខភាព
ក្នុងឆ្នាំនេះ ថ្វីដ្បិតតែលោកអ្នកមានសុខភាពល្អជាក្តី តែងាយនឹងជួបគ្រោះថ្នាក់ហូរឈាម ។ ដូច្នេះត្រូវយក ចិត្តទុកដាក់ចំពោះបញ្ហាសុវត្ថិភាព ជាពិសេសត្រូវប្រយ័ត្នអាចរងគ្រោះដោយកាំបិតពូថៅ ។ ក្រៅពីនោះ ត្រូវប្រយ័ត្ន អាចជួបគ្រោះលង់ទឹក ។ ក្នុងឆ្នាំនេះ បណ្តាខែដែលងាយជួបគ្រោះថ្នាក់ហូរឈាមរួមមាន មិថុនា , កក្កដា , វិច្ឆិកា និង មករា , កុម្ភៈ និង មីនា (២០១១) ។ ក្នុងខែកញ្ញាគួរប្រយ័ត្នប្រយែងក្រែងជួបគ្រោះលង់ទឹក ។ ក្នុងខែធ្នូ ត្រូវប្រយ័ត្ន ចំពោះគ្រោះថ្នាក់ចរាចរ ។

*ជោគស្នេហា
ក្នុងឆ្នាំនេះ ជោគស្នេហាប្រៀបដូចជាជាពន្លឺភ្លើងសត្វអំពិលអំពែកភ្លឹបភ្លែតៗ ហើយក៏បាត់ស្រមោលទៅ ។ ដូច្នេះ តោងចេះប្រយ័ត្នប្រយែងក្រែងលង់ខ្លួនធ្លាក់ចូលក្នុងអន្លង់ស្នេហ៍រើខ្លួនលែងរួច ។ ក្នុងឆ្នាំនេះ បណ្តាខែដែល​ជោគស្នេហា ងាយនឹងបង្កជាបញ្ហារួមមាន មិថុនា , កក្កដា , តុលា , វិច្ឆិកា និង កុម្ភៈ , មីនា (២០១១) ។ រីឯបណ្តាខែដែលជោគ ស្នេហាមានភាពល្អប្រសើររួមមាន មេសា , ឧសភា , កញ្ញា និង ធ្នូ ។
ចំពោះយុវនារី ក្នុងឆ្នាំនេះជោគស្នេហារបស់អ្នកប្រៀបដូចជាស្រមោលព្រះចន្ទនៅក្នុងទឹកដែលពិបាកស្ទាបស្ទង់់ ចិត្តគំនិត ហើយត្រូវប្រុងប្រយ័ត្នអាចជួបស្នេហាបោកប្រាស់ ។

*ទិសល្អប្រចាំឆ្នាំ
រួមមាន ទិសអាគ្នេយ៍ , ទិសខាងលិច និង ទិសញយព្យ ។ ដូច្នេះបើលោកអ្នកបានដាក់គ្រែដេក , តុធ្វើការ និង កៅអីសាឡុងទទួលភ្ញៀវនៅចំទីតាំងទិសល្អទាំងបីខាងលើនេះពិតជាអាចជួយលើករាសី តែបើអាចចៀសវាង​​ បានកុំគួរ ដាក់គ្រឿងសង្ហារិមដ៏សំខាន់ទាំងបីនេះឱ្យចំទិសឦសាន និង និរតីឡើយ ។

*ពណ៌លើករាសីប្រចាំឆ្នាំ
រួមមាន ពណ៌ក្រហម ,ពណ៌ស្វាយ និង ពណ៌លឿង ។ ដូច្នេះបើលោកអ្នកបានប្រើប្រាស់ពណ៌ទាំងបីប្រភេទនេះ សម្រាប់យកទៅតុបតែងនៅក្នុងបន្ទប់តាមគេហដ្ឋាន ឬការស្លៀកញក់ គឺពិតជាអាចជួយលើករាសីជាក់ជាមិនខាន ។ តែបើអាចចៀសវាងបានកុំគួរប្រើពណ៌បៃតង និង ពណ៌ខៀវឡើយ ។

*លេខហេងប្រចាំឆ្នាំ
រួមមាន លេខ ២ និង ៦

ឆ្នាំរកា
*ជោគការងារ
ក្នុងឆ្នាំនេះ ជោគរាសីឡើងខ្ពស់ត្រដែត ។ ដូច្នេះទោះជាលោកអ្នកបានប្រកបកិច្ចការងារអ្វីក៏ដោយក៏អាចដំណើរ ការបានស្រួលដែរ តែទន្ទឹមនឹងនោះដែរ ដោយសារតែមានផ្កាយបរាជ័យលេចធ្លោឡើងផងដែរនោះ ។ ដូច្នេះត្រូវ មានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ព្រោះបើជួបការបរាជ័យហើយគឺមិនអាចងើបឡើងវិញបានឡើយ ។ ក្នុងឆ្នាំនេះ បណ្តាខែដែលកិច្ចការងារដំណើរការបានស្រួលរួមមាន មេសា , ឧសភា , សីហា , វិច្ឆិកា និង មករា(២០១១) ។ រីឯ បណ្តាខែដែលកិច្ចការងារជួបនឹងឧបសគ្គច្រើនរួមមាន មិថុនា , កញ្ញា , ធ្នូ និង មីនា (២០១១) ។

ចំពោះស្ត្រីភេទ ក្នុងឆ្នាំនេះ សេដ្ឋកិច្ចគ្រួសារមានការប្រែមកជាល្អប្រសើរគ្រាន់បើ ប៉ុន្តែជួនពេលខ្លះមានការ ចាយវាយច្រើនហួសប្រមាណជ្រុល ។ ដូច្នេះទាល់តែចេះសន្សំសំចៃបន្តិច ទើបមិនជះឥទ្ធិពលអាក្រក់ដល់​សេដ្ឋកិច្ចគ្រួសារ ។
ចំពោះយុវជន ក្នុងឆ្នាំនេះមានអារម្មណ៍ភ្លឺថ្លាគំនិតប្ញ្រាជាឈ្លាសវៃដែលអំណោយផលល្អក្នុងការរៀនសូត្រ ប៉ុន្តែ លៃលកយ៉ាងណាកុំបញ្ចេញភាពអំនួតអួតក្អេងក្អាងឱ្យសោះ ប្រយ័ត្នអាចកាត់បន្ថយមិត្តបង្កើនសត្រូវ ។
*ជោគទ្រព្យ
ក្នុងឆ្នាំនេះ ដោយសារតែមានផ្កាយទ្រព្យរះញ្រេងញ្រត ។ ដូច្នេះនឹងមានប្រាក់ចំណូលហូរចូលច្រើន តែខ្ទង់ ចំណាយក៏ច្រើនដែរ ។ ដូច្នេះបើចេះគ្រប់គ្រងទ្រព្យឱ្យបានល្អ គឺសេដ្ឋកិច្ចគ្រួសារអាចថ្កុំថ្កើងរុងរឿងជាក់ជាមិនខាន ។ ក្នុងឆ្នាំនេះ បណ្តាខែដែលមានទ្រព្យហូរចូលច្រើនរួមមាន ឧសភា , សីហា , វិច្ឆិកា និង មករា (២០១១) ។ រីឯបណ្តាខែ ដែលទ្រព្យហូរចូលខ្សត់ខ្សោយរួមមាន មិថុនា , កញ្ញា , ធ្នូ និង កុម្ភៈ , មីនា (២០១១) ។
*ជោគសុខភាព
ក្នុងឆ្នាំនេះ ថ្វីដ្បិតតែជោគសុខភាពពុំមានបញ្ហាចោទជាដុំកំភួនក្តី តែគួរឱ្យស្តាយ ព្រោះទទួលរងនូវជំងឺមាត់-ធ្មេញ មករំខាន ។ ក្នុងឆ្នាំនេះ បណ្តាខែដែលសុខភាពចោទជាបញ្ហាច្រើនរួមមាន មេសា , មិថុនា , ធ្នូ និង កុម្ភៈ ។ នៅក្នុងខែ កក្កដា និង មីនា (២០១១)ត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាពនៃការធ្វើចរាចរហើយក្នុងខែឧសភាត្រូវប្រយ័ត្ន ​ខ្លាចក្រែង ជួបគ្រោះថ្នាក់គ្រោះពុលចំណីអាហារ ។

*ជោគស្នេហា
ក្នុងឆ្នាំនេះ ជោគស្នេហាមានភាពផ្អែមត្រជាក់ដូចទឹកឃ្មុំ ។ សម្រាប់អ្នកដែលពុំទាន់មានគូស្រករអាចសាងពន្លក ស្នេហានឹងអាចស្វែងរកបានគូស្នេហ៍យ៉ាងគាប់ចិត្តទៀតផង តែចូរកុំងប់ងល់ជ្រុល ។ ប្រយ័ត្នសប្បាយក្លាយជាទុក្អ ។ ក្នុងឆ្នាំនេះ បណ្តាខែដែលជោគស្នេហាល្អប្រសើររួមមាន មេសា , ឧសភា , សីហា , វិច្ឆិកា និង មករា (២០១១) រីឯបណ្តាខែដែលជោគស្នេហាបង្កជាបញ្ហាច្រើនរួមមាន មិថុនា , កក្កដា , កញ្ញា និង មីនា (២០១១) ។
ចំពោះយុវនារី ក្នុងឆ្នាំនេះ ជោគស្នេហាសម្បូរបែបខ្លាំងណាស់ តែលៃលកយ៉ាងណាកុំឱ្យបណ្តែត្តបណ្តោយខ្លួន ជ្រុល ប្រយ័ត្នសប្បាយក្លាយជាទុក្ខ ទឹកភ្នែកជូតក្បាលជង្គង់ ។

*ទិសល្អប្រចាំឆ្នាំ
រួមមាន ទិសខាងលិច , ញយព្យ និង ឦសាន ។ ដូច្នេះបើលោកអ្នកបានដាក់គ្រែដេក , តុធ្វើការ និង កៅអី​សាឡុងទទួលភ្ញៀវនៅចំទីតាំងទិសល្អទាំងបីខាងលើនេះគឺអាចជួយលើករាសី តែបើអាចចៀសវាងបាន កុំគួរដាក់គ្រឿងសង្ហារិមដ៏សំខាន់ទាំងបីនេះឱ្យចំទិសខាងកើត និង និរតីឡើយ ។

*ពណ៌លើករាសីប្រចាំឆ្នាំ
រួមមាន ពណ៌ខៀវ , ពណ៌ស្វាយ និង ពណ៌ស ។ ដូច្នេះបើលោកអ្នកបានប្រើប្រាស់ពណ៌ទាំងបីប្រភេទនេះ សម្រាប់យកទៅតុបតែងនៅក្នុងបន្ទប់តាមគេហដ្ឋាន ឬការស្លៀកញក់គឺពិតជាអាចជួយលើករាសីជាក់ជាមិនខាន ។ តែបើអាចចៀសវាងបានកុំគួរប្រើពណ៌ទឹកក្រូច និង ពណ៌បៃតងឡើយ ។

*លេខហេងប្រចាំឆ្នាំ
រួមមាន លេខ ៥ និង ៨

ឆ្នាំច
*ជោគការងារ
ក្នុងឆ្នាំនេះ ជោគរាសីធ្លាក់ចុះខ្លាំង ។ រឿងរកាំរកូសជាច្រើនមានជាបន្តបន្ទាប់ ។ ដូច្នេះត្រូវរៀបចំជើងព្រួលទុក សម្រាប់ទប់ទល់ជាមុនទើបមិនរាំងស្ទះដល់ល្បឿននៃកិច្ចការងាររកស៊ីជួញដូរ ។ ក្នុងឆ្នាំនេះ បណ្តាខែដែលកិច្ចការងារ ជួបនឹងឧបសគ្គច្រើនរួមមាន មេសា , ឧសភា , កក្កដា , តុលា , វិច្ឆិកា និង មករា(២០១១) ។ រីឯបណ្តាខែដែលកិច្ច ការងារអាចដំណើរការបានស្រួលរួមមាន មិថុនា , ធ្នូ និង មីនា (២០១១) ។
ចំពោះស្ត្រីមេផ្ទះ ក្នុងឆ្នាំនេះរវាងគូស្វាមីភរិយាមានរឿងរកាំរកូសច្រើន ។ ដូច្នេះត្រូវចេះរំងាប់ចិត្តឱ្យបានត្រជាក់ ទើបពុំមានការបែកបាក់គ្នា ។ ក្រៅពីនោះ មិនត្រូវបណ្តាក់ទុនរកស៊ីដោយទ្រង់ទ្រាយធំ និង មិនត្រូវប្រព្រឹត្តល្បែង​ស៊ីសង ឡើយ ប្រយ័ត្នតែភ្លាត់ស្នៀតអាវិនាសអន្តរាយទ្រព្យ ។
ចំពោះយុវជន ក្នុងឆ្នាំនេះមានសុខភាពមិនសូវល្អជាឡើយ បើមានអារម្មណ៍តានតឹង ។ ដូច្នេះអាចជះឥទ្ធិពល អាក្រក់ដល់លទ្ធផលនៃការរៀនសូត្រ ។ ក្នុងឆ្នាំនេះដែរ ងាយនឹងបង្ករឿងឈ្លោះប្រកែកជាមួយនឹងមនុស្សផង​ទាំងឡាយ ។ ដូច្នេះត្រូវចេះអត់ធ្មត់បន្តិចទើបរឿងតូចមិនអាចក្លាយជារឿងធំបាន ។

*ជោគទ្រព្យ
ក្នុងឆ្នាំនេះ ដោយសារតែជោគទ្រព្យខ្សត់ខ្សោយ ។ ដូច្នេះត្រូវចេះគិតគូរក្នុងការចាយវាយផ្សេងៗឱ្យបានល្អិតល្អន់ ទើបពុំចោទជាបញ្ហាដល់សេដ្ឋកិច្ចគ្រួសារ ។ ក្នុងឆ្នាំនេះ បណ្តាខែដែលជោគទ្រព្យខ្សត់ខ្សោយរួមមាន មេសា , កក្កដា , កញ្ញា , តុលា , វិច្ឆិកា និង មករា , កុម្ភៈ (២០១១) ជាពិសេសក្នុងខែឧសភា និង កក្កដា ចូរប្រយ័ត្នប្រយែងក្រែងជួប គ្រោះចាញ់បោកគេ ។រីឯបណ្តាខែដែលជោគទ្រព្យហូរចូលច្រើនរួមមាន មិថុនា , ធ្នូ និង មីនា (២០១១) ។

*ជោគសុខភាព
ក្នុងឆ្នាំនេះ លោកអ្នកមានអារម្មណ៍តានតឹង ។ ដូច្នេះងាយនឹងទទួលរងនូវការឈឺក្បាលវិលមុខ និង រោគដេកមិន លក់ ។ លោកអ្នកបន្ធូរអារម្មណ៍ និង ឆ្លៀតពេលសម្រាកឱ្យបានច្រើន ទើបអាចចៀសផុតពីជំងឺឈឺថ្កាត់ចូលមក​បៀតបៀន បាន ។ ក្នុងឆ្នាំនេះ បណ្តាខែដែលសុខភាពងាយចោទជាបញ្ហារួមមាន មេសា , កញ្ញា , តុលា និង មករា , កុម្ភៈ (២០១១) ។ ក្នុងខែមេសា ត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាពនៃការធ្វើចរាចរ ហើយក្នុងខែឧសភាត្រូវ​ប្រយ័ត្នចំពោះ គ្រោះលង់ទឹក ។

*ជោគស្នេហា
ក្នុងឆ្នាំនេះ ជោគស្នេហាមិនល្អឡើយ ហើយពិបាកក្នុងការធ្វើទំនាក់ទំនងជាមួយនឹងមនុស្សផងទាំងឡាយ តែងាយនឹងបង្ករឿងឈ្លោះប្រកែកជាមួយនឹងអ្នកដទៃ ។ ដាច់ខាតកុំបង្ករឿងរកាំរកូសជាមួយគូស្នេហ៍ដើម្បីចៀសវាង កុំឱ្យចំណងស្នេហាប្រេះឆា ។ ក្នុងឆ្នាំនេះ បណ្តាខែដែលជោគស្នេហាងាយចោទជាបញ្ហារួមមាន មេសា , កក្កដា , តុលា និង មករា , កុម្ភៈ (២០១១) ។

*ទិសល្អប្រចាំឆ្នាំ
រួមមាន ទិសខាងកើត , ឦសាន និង ញយព្យ ។ ដូច្នេះបើលោកអ្នកបានដាក់គ្រែដេក , តុធ្វើការងារ និង នៅអីសាឡុងទទួលភ្ញៀវនៅចំទីតាំងទិសល្អទាំង ៣ ខាងលើនេះគឺអាចជួយលើករាសី តែបើអាចចៀសវាងបានកុំគួរ ដាក់គ្រឿងសង្ហារិមដ៏សំខាន់ទាំង ៣ នេះឱ្យចំទិសខាងត្បូង និង អាគ្នេយ៍ឡើយ ។

*ពណ៌លើករាសីប្រចាំឆ្នាំ
រួមមាន ពណ៌ខៀវ , ពណ៌ស និង ពណ៌ខ្មៅ ។ ដូច្នេះបើលោកអ្នកបានប្រើប្រាស់ពណ៌ទាំងបីប្រភេទនេះសម្រាប់ យកទៅតុបតែងនៅក្នុងបន្ទប់តាមគេហដ្ឋានឬការស្លៀកញក់គឺពិតជាអាចជួយលើករាសីជាក់ជាមិនខាន ។ តែបើអាចចៀសវាងបានកុំគួរប្រើពណ៌ក្រហម និង លឿងឡើយ ។

*លេខហេងប្រចាំឆ្នាំ
រួមមាន លេខ ៣ និង ៩

ឆ្នាំកុរ

*ជោគការងារ
ក្នុងឆ្នាំនេះ ជោគរាសីឡើងខ្ពស់ត្រដែត ។ ទោះជាលោកអ្នកបានប្រកបកិច្ចការងារអ្វីក៏ដោយ ក៏អាចទទួលបាន ផលសម្រេចសមតាមប្រាថ្នាទាំងអស់ តែអ្វីដែលជាគុណវិបត្តិនោះគួរចេះប្រយ័ត្នមាត់កបន្តិច ទើបពុំមានរឿងរ៉ាវ កើតឡើងដែលនាំឱ្យរាំងស្ទះដល់កិច្ចការងារ ។ ក្នុងឆ្នាំនេះ បណ្តាខែដែលកិច្ចការងាររីកលូតលាស់ខ្លាំងរួមមាន កក្កដា , កញ្ញា និង មករា , កុម្ភៈ , មីនា(២០១១) ។ រីឯបណ្តាខែដែលកិច្ចការងារជួបនឹងឧបសគ្គច្រើនរួមមាន ឧសភា , មិថុនា , សីហា និង ធ្នូ ។
ចំពោះស្ត្រីមេផ្ទះ ក្នុងឆ្នាំនេះនៅក្នុងគ្រួសារមានសុភមង្គល និង សេចក្តីសុខក្សេមក្សាន្ត ។ ប៉ុន្តែអ្វីដែលអ្នកត្រូវយក ចិត្តទុកដាក់នោះ ចូរកុំធ្វើការរិះគន់ទៅលើអ្នកដទៃច្រើនពេកដើម្បីចៀសវាងកុំឱ្យនាំអំពល់ទុក្ខដាក់ខ្លួន ។ ក្រៅពីនោះ ត្រូវចេះតែរក្សាទ្រព្យឱ្យបានគង់វង្ស និង ចេះថែទាំសុខភាពរបស់មនុស្សចាស់ទុំនៅក្នុងគ្រួសារ ។
ចំពោះយុវជន ក្នុងឆ្នាំនេះ អ្នកមានអារម្មណ៍ភ្លឺថ្លាគំនិតប្រាជ្ញាឈ្លាសវៃ ។ ដូច្នេះមានអំណោយផលល្អក្នុងការ រៀនសូត្រ ប៉ុន្តែអ្វីដែលអ្នកត្រូវប្រយ័ត្ននោះគឺអាចជួបរឿងរកាំរកូសច្រើន ដូច្នេះត្រូវចេះដាក់ខ្លួនដាក់កាយ និង ចេះ ប្រយ័ត្នមាត់កបន្តិច ទើបបានសុខកាយសប្បាយចិត្ត ។

*ជោគទ្រព្យ
ក្នុងឆ្នាំនេះ ដោយសារតែមានផ្កាយរះព្រោងព្រាត ។ ដូច្នេះមានទ្រព្យហូរចូលច្រើន ប៉ុន្តែទន្ទឹមនឹងនោះដែរ ដោយមានលេចចេញនូវផ្កាយលួចឆក់ប្លន់នោះ ។ ដូច្នេះរឿងប្រាក់កាសមិនត្រូវបញ្ចេញឱ្យគេឃើញជា​សាធារណៈឡើយ ដើម្បីចៀសវាងកុំឱ្យគេលួចឆក់ប្លន់ ។ ក្នុងឆ្នាំនេះបណ្តាខែដែលជោគទ្រព្យសម្បូរហូរហៀររួមមាន កក្កដា , កញ្ញា និង មករា , កុម្ភៈ , មីនា (២០១១) ។ រីឯបណ្តាខែដែលជោគទ្រព្យខ្សត់ខ្សោយរួមមាន មេសា , ឧសភា , សីហា , ធ្នូ ។ នៅក្នុងខែមេសា និង កញ្ញា ចូរប្រយ័ត្នប្រយែងក្រែងជួបគ្រោះចោរលួចឆក់ប្លន់ ។

*ជោគសុខភាព
ក្នុងឆ្នាំនេះ ថ្វីដ្បិតតែជោគសុខភាពល្អប្រសើរក្តី តែអ្វីដែលលោកអ្នកត្រូវយកចិត្តទុកដាក់នោះគឺត្រូវថែទាំ សុខភាព និង សុវត្ថិភាពរបស់កុមារ និង មនុស្សចាស់ទុំនៅក្នុងផ្ទះឱ្យបានល្អជា ។ ក្នុងឆ្នាំនេះ បណ្តាខែដែលសុខភាព ងាយចោទជាបញ្ហារួមមាន មេសា , មិថុនា , សីហា , វិច្ឆិកា និង ធ្នូ ។ ក្នុងខែមេសា និង តុលា ត្រូវយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាពរបស់មនុស្សចាស់ទុំ ហើយក្នុងខែកញ្ញាគួរប្រយ័ត្នខ្លាចក្រែងជួបគ្រោះលង់ទឹក ។

*ជោគស្នេហា
ក្នុងឆ្នាំនេះ ជោគស្នេហាល្អប្រសើរ និង សកម្មភាពនៅក្នុងសង្គមរស់រវើកតែម្តង ។ ប៉ុន្តែគួរឱ្យស្តាយ ព្រោះរឿងរ៉ាវ អាចកើតមានឡើងដោយការនិយាយស្តីប៉ប៉ាច់ប៉ប៉ោចឥតបានការច្រើនពេក ។ ជីវិតស្នេហាសម្បូរបែប តែត្រូវប្រយ័ត្ន អាចជ្រើសរើសខុសគោលដៅ ។ ក្នុងឆ្នាំនេះ បណ្តាខែដែលជោគស្នេហាថ្កុំថ្កើងរុងរឿងរួមមាន កក្កដា , កញ្ញា និង មករា , កុម្ភៈ , មីនា (២០១១) ។
ចំពោះយុវនារី ក្នុងឆ្នាំនេះពិតមែនតែជីវិតស្នេហាដ៏សម្បូរបែបក្តី ប៉ុន្តែប្រយ័ត្នស្រវាំងភ្នែកជ្រើសរើសខុសគោលដៅ


*ទិសល្អប្រចាំឆ្នាំ
រួមមាន ទិសខាងកើត , ញយព្យ និង ទិសនិរតី។ ដូច្នេះបើលោកបានអ្នកដាក់គ្រែដេក , តុធ្វើការ និង កៅអី សាឡុងទទួលភ្ញៀវនៅចំទីតាំងទិសល្អទាំង ៣ ខាងលើនេះគឺអាចជួយលើករាសី តែបើអាចចៀសវាងបានកុំគួរដាក់ គ្រឿងសង្ហារិមដ៏សំខាន់ទាំង ៣ នេះឱ្យចំទិសអាគ្នេយ៍ និង ទិសខាងជើងឡើយ ។

*ពណ៌លើករាសីប្រចាំឆ្នាំ
រួមមាន ពណ៌ក្រហម , ពណ៌ទឹកក្រូច និង ពណ៌លឿង ។ ដូច្នេះលោកអ្នកបានប្រើប្រាស់ពណ៌ទាំង ៣ ប្រភេទនេះ សម្រាប់យកទៅតុបតែងក្នុងបន្ទប់តាមគេហដ្ឋាន ឬ ការស្លៀកញក់គឺពិតជាអាចជួយលើករាសីជាក់ជាមិនខាន ។ តែបើអាចចៀសវាងបានកុំគួរប្រើពណ៌បៃតង និង ពណ៌ខ្មៅឡើយ ។

*លេខហេងប្រចាំឆ្នាំ
រួមមាន លេខ ៤ និង ៦

Resource by: http://www.phnompenhdailynews.com
Related Posts Plugin for WordPress, Blogger...