Oct 4, 2010

ល្បិច១០យ៉ាងដើម្បីកុហកប្រពន្ធ

ខាងក្រោមនេះជាល្បិច១០យ៉ាង ដែលប្តីកំហូចប្រើដើម្បីបោកប្រពន្ធ

១-កត់លេខទូរស័ព្ទស្រីស្នេហ៍ដាក់ថា​ “លោកនាយក”

គុណប្រយោជន៏៖ពេលទុកទូរស័ព្ទចោល ស្រីស្នេហ៍ទូរស័ព្ទមកមានឈ្មោះនាយក នឹង ឃើញ​លើ​អេក្រង់​​ ប្រពន្ធ​ច្បាស់​ជា​មិន​ហ៊ានលើកទេ ព្រោះឃើញលេខប្រធានរបស់ប្តី។

២-ពេលមកពីដើរលេងវិញជ្រុលម៉ោង មកដល់ផ្ទះ មុនប្រពន្ធនិងម្តាយក្មេកបើកទ្វារឲ្យ ធ្វើជាមួម៉ៅខឹងពី​នាយឲ្យហើយ។ ព្យាយាមបង្ហាញភាពទោមនស្សចំពោះមេដែល​ចេះតែ​ប្រើធ្វើ​ការ​មិនគិតពេលវេលា​ យប់ប្រលប់សោះ។

គុណប្រយោជន៍៖ប្រពន្ធនឹងច្បាស់ជាប្តូរពីខឹង មកប្រឹងអង្វរប្តីកុំឲ្យតូចចិត្តធ្វើអ្វី ត្បិតនេះ​ជាការងារតម្រូវ​ប្តីត្រូវតែធ្វើ ទាល់តែការងារសំខានហើយបានជា​មេប្រើ​ហួសម៉ោង​ដូច្នេះ​នោះ។

៣-ក្នុងករណីមកពីកៀកកើយស្រីស្នេហ៍ ជាប់ខ្លិនទឹកអប់របស់នាង កុំភ្លេចរកប្រេងខ្យល់ ឬប្រេងកុឡា​លាបឲ្យពេញខ្លួន។

គុណប្រយោជន៍៖ទឹកអប់ក្លិនស្រាលជាងប្រេងខ្យល់ ពេលលាបវាពេញខ្លួនកាលណា ក្លិន​វាជះពេញ​រាងកាយ ច្រមុះប្រពន្ធស្រង់ក្លិនទឹកអប់មិនដឹងទេ មិនតែប៉ុណ្ណោះនាង​ច្បាស់​ជាភ័យព្រួយនឹងសុខភាព​ប្តី​ ជាជាងរឿងឈ្លោះប្រកែក។

៤-បន្ទាប់ពីទូរស័ព្ទចេញ និងទទួលទូរស័ព្ទ ឬសារពីស្រីស្នេហ៍ត្រូវលុបលេខ និងសារ​នោះ​ចេញភ្លាមឲ្យ​អស់ពីទូរស័ព្ទ។

គុណប្រយោជន៍៖គ្មានសល់ដាន មិននាំបញ្ហាឲ្យប្រពន្ធសង្ស័យ

៥-បើជាប់រវល់ជាមួយស្រីស្នេហ៍មួយយប់មិនអាចមកផ្ទះបាន ត្រូវរកមិត្តភ័ក្តិប្រុសណា​ម្នាក់​ឲ្យតេ(Call) ទៅប្រពន្ធថា យើងមកផ្ទះមិនបានទេ ព្រោះស្រវឹងខ្លាំងជប់​លៀង​នៅ​ផ្ទះ​ពួកម៉ាក។

គុណប្រយោជន៍៖ប្រពន្ធច្បាស់ជាមិនចង់ឲ្យប្តីមកផ្ទះទាំងអាការស្រវឹងដូច្នេះទេ ព្រោះ​ខ្លាច​មាន​គ្រោះ​ថ្នាក់ ហើយប្រពន្ធច្បាស់ជាធូរចិត្តបើប្តីសម្រាន្តមួយយប់ផ្ទះមិត្តភ័ក្តិ។

៦-ឧស្សាហ៍រកសុំធៀបការគេគឺសំបុត្រការណាដែលមិនទាន់សរសេរឈ្មោះភ្ញៀវ យើងយកមកសរសេរ​ខ្លួនឯង។

គុណប្រយោជន៍៖មានធៀបការអញ្ញើញផ្លូវការបែបនេះ ប្រពន្ធពិតជាឃាត់ប្តីមិនឲ្យទៅ​ហូបការនោះ​បានទេ។ នេះជាឱកាសបានចេញក្រៅដោយងាយស្រួល និងផ្លូវការ​ទៀតផង។

៧-ពេលមកពីជួបស្រីស្នេហ៍វិញជ្រុលម៉ោង(មុននេះកុហកថាទៅហូបការ)ដូច្នេះត្រូវរកទិញស្រាស ​បន្តិច​ដើម្បីយកមកអកពេលជិតដល់មុខផ្ទះ រួចនិយាយដាក់មុខប្រពន្ធ។

គុណប្រយោជន៍៖ប្រពន្ធនឹងធុំក្លិនស្រ រួចជឿថាយើងមកពីហូបការពិតមែន។

៨-ពេលមកពីដើរលេងយប់ជ្រៅ ប្រពន្ធមិនបើកទ្វារឲ្យ​ ត្រូវធ្វើជាដេកផ្អែកខ្លួននឹងមាត់​ទ្វារ រួចស្រែកខ្លាំង​ៗថា​ បើមិនព្រមបើកទ្វារឲ្យចូលផ្ទះទេ លុយប្រាក់ខែរង្វាន់ដែល​មេបើកឲ្យ នៅក្នុងហោប៉ាវនេះច្បាស់ជា​ចោរលុកយកអស់មិនខានល្មមដល់ព្រឹក។

គុណប្រយោជន៍៖ឮថាលុយមេទើបនឹងបើក ប្រពន្ធច្បាស់ជារត់បាក់-ក មកបើកទ្វារឲ្យ​ចូល​ផ្ទះ ព្រោះ​ខ្លាចចោរឮ។

៩-ពេលមកពីធ្វើការស្រីស្នេហ៍ហៅទៅជួបភ្លាម ត្រូវធ្វើជាឆ្លើយទូរស័ព្ទរបៀបគំហក និងក្តៅក្រហាយ​នៅ​មុខប្រពន្ធ។ធ្វើយ៉ាងណាឲ្យប្រពន្ធជឿថា​យើងមិនចង់បាត់មុខ​ ពីប្រពន្ធ កូនទេ គឺចង់នៅផ្ទះជាងចង់​ចេញក្រៅ។

គុណប្រយោជន៍៖ប្រពន្ធពិតជាលួចសរសើរប្តីដែលចេះគិតគួដល់ការជួបប្រពន្ធកូន តែធ្វើម្តេចបើការ​ងារតម្រូវឲ្យរវល់ដូច្នេះ។

១០-ពេលទុកទូរស័ព្ទចោលកុំភ្លេចធ្វើជាសរសេរសារផ្ញើទៅលេខណាមួយ ដោយ​ដាក់​ថា យើងមិនចូល​ចិត្តដើរលេងនិងផឹកស៊ីចោលផ្ទះ ចោលប្រពន្ធកូនទេ។ រួចបន្ថែម​ថា​ក្រោយៗឈប់បបួលយើងទៀត​យើងចង់ចំណាយពេលឲ្យបានច្រើនជាមួយប្រពន្ធ។

គុណប្រយោជន៍៖ពេលប្រពន្ធលួចអានសារនេះហើយ នាងច្បាស់ជាលួចញញឹមបិទ​មាត់មិនជិត។

Resource by: http://khmerse7en.wordpress.com/

Share


Related Posts Plugin for WordPress, Blogger...