Oct 4, 2010

តើអ្នកមានការយល់ពីរបៀបសាក​ថ្ម​កុំព្យូទ័រ ​ឡែបថប រឹទេ?

បើ​អ្នក​ធ្លាប់​ទិញ​កុំព្យូទ័រ​ឡែបថប​នៅ​ក្រុមហ៊ុន​ឆាយហុក ប្រាកដ​ធ្លាប់​ឮ​អ្នក​លក់​ប្រាប់​ថា​ឱ្យ​សាក​ថ្ម​៨​ម៉ោង​សិន​មុន​នឹង​ប្រើវា ​រួច​ប្រើ​ឱ្យ​អស់​ទើប​បិទ​កុំព្យូទ័រ​សាក​៨​ម៉ោង​ទៀត ធ្វើ​បែប​នេះ​រហូត​ដល់​បី​បួន​ដង​ទើប​ឱ្យ​ប្រើ​ធម្មតា​វិញ ។ នៅ​ក្រុមហ៊ុន​ខ្លះ​មិន​បាន​ប្រាប់​យើង​ពី​របៀប​សាក​ថ្ម​ ឡែបថប ​បែប​នេះ​ទេ ។ ហេតុ​អី​យើង​ត្រូវ​សាក​ថ្ម​ដូច្នោះ មិន​សាក​ឱ្យ​ពេញ​តែ​ម្ដង ហើយ​ប្រើ​វា​ជា​ធម្មតា​ទៅ ឬ​ក៏​សាក​បណ្ដើរ​ប្រើ​បណ្ដើរ​តែ​ម្ដង? ទាក់ទង​នឹង​ចម្ងល់​នេះ ខ្ញុំ​បាន​ឆែក​រក​មើល​សៀវភៅ​ណែនាំ​កុំព្យូទ័រ​របស់​ខ្ញុំ និង​សៀវភៅ​ណែនាំ​ផ្សេងៗ​ទៀត តែ​មិន​ឃើញ​ការណែនាំ​អំពី​របៀប​សាក​ថ្ម​បែប​នោះ​ទេ ឃើញ​តែ​របៀប​ដោត​ចូល​ព្រី​ភ្លើង និង​ទុក​កុំព្យូទ័រ​ក្នុង​សីតុណ្ហភាព​កម្រិត​ណា​ប៉ុណ្ណោះ ដោយឡែក​នៅ​អ៊ីនធើណេត អ្នក​ខ្លះ​ណែនាំ​របៀប​សាក​​ប្រហាក់ប្រហែល​នឹង​ក្រុមហ៊ុន​ឆាយហុកដែរ អ្នក​ខ្លះ​ថា​អាច​ប្រើ​ក្នុង​ពេល​សាក និង​មាន​ចម្លើយ​ផ្សេងៗ​ទៀត ។ ចុះ​ភាពពិត​វា​យ៉ាងម៉េច? តើ​មាន​អ្នក​​ធ្លាប់​មាន​បទ​ពិសោធន៍ ដឹង​អំពី​របៀប​សាក​ថ្ម ឬ​អាច​ដឹង​អំពី​ដំណើរការ​របស់​ថ្ម​​​អាច​បកស្រាយ​បាន​ទេ?

សូមជួយណែនាំផង​ !​ សូមអរគុណ!

Share


Related Posts Plugin for WordPress, Blogger...