Oct 4, 2010

ទប់ស្កាត់ការលួចទិន្នន័យតាមរយៈUSB PORT

ទប់ស្កាត់ការលួចទិន្នន័យតាមរយៈUSB PORT ចូលទៅក្នុងExternal Device

External Device គឺជាប្រភេទឧបករណ៏មួយដែលមានភាពវៃឆ្លាតជាទីបំផុតនៅ ក្នុងយុគសម័យ បច្ចែកវិទ្យា នាពេលបច្ចុប្បន្ននេះ ​ព្រោះវាអនុញ្ញាតអោយលោកអ្នក​ Copy Document ពីកុំព្យូទ័រមួយទៅកុំព្យូទ័រមួយទៀតប្រកបដោយភាពងាយស្រួល និងមានល្បឿនលឿនជាទីបំផុត ជាពិសេសវាមានទំហំតូច និងងាយស្រួលដាក់តាមខ្លួនផងដែរ ។​ External Device មានដូចជា៖ Flash, External Hard Disk និងMemory Card ជាដើម ។
នៅក្នុងនោះដែរ អាត្រានៃការលួចថតចំលងទិន្នន័យតាមរយៈ External Device នេះក៏មានចំនួនច្រើនផងដែរ ដូចនេះប្រសិនបើលោកអ្នកចង់ការពារកុំអោយមានការលួចថតចំលងទិន្នន័យពីកុំព្យូទ័ររបស់លោកអ្នកសូមអនុវត្ត ដូចខាងក្រោម៖

សូមចុច Start–>Run រួចវាយពាក្យ Regedit នៅពេលនោះវានឹងបង្ហាញផ្ទាំងដូចរូបខាងក្រោម៖



បន្ទាប់មកទៀត សូមចូលទៅក្នុង HKEY_LOCAL_MACHINE→SYSTEM→CurrentControlSet → Control→ Right-Click លើ Control→ New→Keyរួចវាយពាក្យ StorageDevicePolicies ។



នៅផ្នែកខាងស្តាំសូម Right-Click នៅលើផ្ទៃទំនេររួចជ្រើសរើសយកNew→DWORD Value

បន្ទាប់មកទៀតសូមសរសេរពាក្យ WriteProtect → Double Click លើពាក្យ WriteProtect



កំណត់ តំលៃស្មើរ ១→OK



បញ្ជាក់ៈតំលៃ​ 1 ដាក់ និង 0 ដោះ ។

Logoff ម៉ាស៊ីនជាការស្រេច ។

លទ្ធផល

យើងធ្វើការ Copy អ្វីមួយមក Past នៅក្នុង Removable Disk(F:) អ្នកនឹងឃើញលទ្ធផលដូចខាងក្រោម៖




Share

Related Posts Plugin for WordPress, Blogger...