Nov 25, 2010

សោកនាដ​កម្ម​​​គួរ​ឲ្យស្លុត​​រន្ទត់​​​លើ​ស្ពាន​កោះ​ពេជ្រ​ ស្លាប់​ និង​របួស​ជាង​១០០០​នាក់

មាន​កើត​ចលាចល​មួយ​បាន​​កើត​ឡើង​​នៅ​យប់​ថ្ងៃទី​២២ ខែ​វិច្ឆិកា​ ២០១០ ជា​ថ្ងៃ​ចុង​ក្រោយ​ នៃ​ព្រះ​រាជ​ពិធី​​បុណ្យ​អុំទូក អក​អំបុក និង​សំពះ​ព្រះ​ខែ នៅ​លើ​ស្ពាន​កោះ​ពេជ្រ​ បាន​ធ្វើ​ឲ្យ​​កើត​មាន​សោក​នាដ​កម្ម​គួរ​ឲ្យ​ស្លុត​រន្ធត់​​ជាទី​បំផុត​ បណ្តាល​ឲ្យ​​មាន​អ្នក​បាត់​បង់​ជីវិត​ និង​​រង​របួស​ ជាង ១០០០​​នាក់ ដែល​ប្រទេស​កម្ពុជា មិន​ធ្លាប់​កើត​មាន ក្រោយ​ពី​​​របប​​ខ្មែរ​ក្រហម។
null
បើ​តាម​តួ​លេខ​ ដែល​ខាងក្រុម​សមត្ថកិច្ច​ ផ្តល់​ឲ្យ​​ដឹង​​នៅ​ព្រឹក​ថ្ងៃទី២៣ វិច្ឆិកា ២០១០នេះ​ថា មាន​អ្នក​​បាត់​បង់​ជីវិត​កើន​ឡើង​ ៣៧៥នាក់​ និង​រង​របួស​ចំនួន ៧៥៥នាក់​ កំពុង​​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ។
តាម ​សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​​​ខ្លះៗ​ ពីមូលហេតុ​​នៃ​ការស្លាប់​​​គួរ​ឲ្យស្លុត​​រន្ទត់​នេះ​ថា ដោយ​​​សារ​​តែ​​​នៅ​លើ​ស្ពាន​មាន​មនុស្ស​ណែន​តែន​តាប់​ ហើយ​​​មាន​អ្នក​ស្រែក​បង្អើល​ថា ស្ពាន​បាក់ឥឡូវ​​ហើយ ក៏​កើត​មាន​ចលា​ចល​គៀប​​​​​ជាន់​លើ​​គ្នា​ បណ្តាល​ឲ្យ​ថប់​ដណ្តើម​ដាច់​ខ្យល់​ស្លាប់​តែ​ម្តង ហើយ​បើ​សាក្សី​ខ្លះ​ទៀត​ បាន​​​និយាយ​ថា ជន​រង​គ្រោះ​ខ្លះ ស្លាប់​ដោយ​ឆក់​ខ្សែ​ភ្លើង ​ប៉ុន្តែ​​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខាង​សមត្ថកិច្ច​​ កំ​ពុង​​ធ្វើ​ការ​ស៊ើប​អង្កេត​រក​ឲ្យ​ឃើញ​មូល​ហេតុ​​ពិត​ប្រាកដ​ ដែល​នាំ​ឲ្យ​​​កើត​មាន​គ្រោះ​ថ្នាក់​បែប​នេះ។
ជាមួយ ​គ្នា​នេះ​ដែរ សម្តេច​ ហ៊ុន​ សែន បាន​ចូល​រួម​រំលែក​មរណៈ​ទុក្ខ​ ដ៏​ក្រៀម​ក្រំ​ និង​សោក​សៅ​ជីទី​បំផុត ហើយ​​សម្តេច​បាន​បញ្ជា​ឲ្យ​ខាង​សមត្ថកិច្ច​ រក​មូល​ហេតុ​ និង​ស៊ើប​អង្កេត​ ឲ្យ​បាន​ច្បាស់​លាស់​ ពី​មូល​ហេតុ​​ដែល​នាំ​ឲ្យ​កើត​មាន​មហា​សោក​នាដ​កម្ម​ ដ៏​អាក្រក់​​យ៉ាង​នេះ។
ព្រម​ជាមួយ​គ្នា​ នេះ សម្តេច​ ហ៊ុន​ សែន ក៏​បាន​ចូល​រួម​ជួយ​ឧបត្ថម្ភ​ ដល់​គ្រួ​សា​រ​នៃ​សព ក្នុង​សព​មួយ ៥លាន​រៀល មឈួស​មួយ និងមធ្យោ​បាយ​ដឹក​សព​ ដល់​លំនៅ​ឋាន និង​អ្នក​រង​របួស​ ១នាក់​ ១លាន​រៀល ហើយ​បាន​ប្រកាស​កំណត់​យក​ថ្ងៃទី២៥​ វិច្ឆិកា ជា​ថ្ងៃ​កាន់​ទុក្ខនៅ​​ទូទាំង​ប្រទេស​ ត្រូវ​បង្ហូត​ទង់​ជាតិ​ ត្រឹម​ពាក់​កណ្តាល​ដង ជា​កា​រ​កាន់​ទុក្ខ​ដល់​ជន​រង​គ្រោះ​ខាង​លើ។
ដោយឡែក ​ព្រះ​សង្ឃ​នៅ​ទូ​ទាំង​ប្រទេស​គ្រប់វត្ត​ទាំង​អស់ នឹង​កាន់​ទុក្ខ​រយៈ​ពេល​ ៣ថ្ងៃ គិត​ពីថ្ងៃទី២៣ ដល់​ថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០១០។

ជំនួយ​ដល់​ជន​រង​គ្រោះ
- រដ្ឋា​ភិបាលៈ អ្នក​ស្លាប់ ​​​​​​​​​​​​​​​ ៥លានរៀល ព្រម​ទាំង​មាន​រថយន្ត​ដឹក​សព​ដល់​លំ​នៅ​ឋាន
និង​មឈួស​១ ក្នុង​ ១សព
អ្នក​រង​របួស ១លាន​រៀល ១លាន​រៀល ក្នុង​ ១នាក់

- សម្តេចឪ សម្តេច​ម៉ែៈ អ្នក​ស្លាប់ ២០០ដុល្លារUSD ក្នុង​ ១សព
អ្នក​រង​របួស ១០០ដុល្លារUSD ក្នុង​​ ១នាក់
- ព្រះ​មហាក្សត្រៈ អ្នកស្លាប់ ២០០ដុល្លារUSD ក្នុង​ ១សព
អ្នក​រង​របួស ១០០ដុល្លារUSD ក្នុង ១នាក់
សេចក្តី​ប្រកាស​របស់​ខុន្ទកាល័យ​ព្រះ​បរម​រាជ​វាំង
null
null
null
null
null
null
null
null
Related Posts Plugin for WordPress, Blogger...