Dec 9, 2010

Google និង​ដាក់​ឲ្យ​ដំណើរការ​ឃ្លាំង​តន្ត្រី​របស់​ខ្លួន​នៅ​ចុង​ឆ្នាំ​នេះ

តាម​រយៈ​វ៉ិបសាយ cnet បាន​ឲ្យ​ដឹង​ថា Google នឹង​បន្ត​បង្កើត​សេវាកម្ម​តន្ត្រី​របស់​ខ្លួន​ជាមួយ​នឹង​សន្ទុះ​ដ៏​ ខ្លាំងក្លា​របស់​អ្នក​គាំទ្រ​សេវាកម្ម​របស់ iTunesនៅ​ក្នុង​ពិភព​តន្ត្រី​ឌីជីថល។ យោង​តាម​ប្រភព​របស់​ក្រុមហ៊ុន​ឧស្សាហកម្ម​តន្ត្រី​ជា​ច្រើន ថា Googleនឹង​ដាក់​ឲ្យ​ដំណើរការ​សេវាកម្ម​តន្ត្រី​មួយ​ដែល​អាច​ផ្ដល់​នូវ​ការ​ ទាញយក​បទចម្រៀង​និង​ការ​ចាក់​ចម្រៀង​តន្ត្រី នៅ​ចុង​ឆ្នាំ​នេះ។ Google ក៏បាន​ប្រាប់​រួច​ហើយ​ថា​គេ​ចង់​ផ្ដល់​ជូន​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ដែល​ ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Androidរបស់ Googleទទួល​បាន​​សេវាកម្ម​តន្ត្រី​សម្រាប់​ការ​កម្សាន្ត​កាន់តែ​ប្រសើរ។ នៅ​ក្នុង​សន្និសីទ​របស់​Googleកាល​ពី​ខែ​មុន Search Engineដ៏​ធំ​នេះ​បាន​បង្ហាញ​អ្នក​ចូលរួម​នូវ​ដៃ​គូរ​ប្រជែង​របស់​សេវាកម្ម Web-based iTunesហើយ TechCrunchក៏​បាន​រាយការណ៍​ពី ពីរ​សប្ដាហ៍​មុន​ថា បាន​ឃើញ​ផ្លាក​សញ្ញា​របស់ Google Music នៅ​លើ Google Domain។ ខាង Music sector insidersបាន​និយាយ​ថា​គម្រោង​របស់​Google លើស​ពី​អ្វី​ដែល​ផ្ដល់​ជូន Androidទៅ​ទៀត។
Resource by: http://www.cm.com.kh
Related Posts Plugin for WordPress, Blogger...