Mar 23, 2011

BitLocker Drive Encryption [In Windows 7]

BitLocker Drive Encryption បង្កើត​សោរ​សុវត្ថិភាព​សម្រាប់​ចាក់​ពេល​ប្រើ USB Flash 
នៅ​ពេល​ដែល​អ្នក​ដោត USB drive ទៅ​កុំព្យូទ័រ​ដែល​ដំណើរ​ការ Windows XP ឬ Vista កម្មវិធី BitLocker To Go Reader នឹង​ធ្វើការ​ត្រួត​ពិនិត្យ​ដោយ​លោត​ឡើង​សំរាប់​ការ​បញ្ចូល​លេខ​សម្ងាត់​ហើយ​ បន្ទាប់​មក​ធ្វើ​ឲ្យ USB drive ក្លាយ​ជា​ឧបករណ៍​ដែល​អាច​បាន​តែ​អាន (Read-Only)។ ដើម្បី​ធ្វើ​ការ​កំណត់ Password លេខ​សម្ងាត់​ទៅ លើ USB Drive នោះ សូមអនុវត្តន៍ តាម វិធី សាស្រ្ត ខាង ក្រោម៖
- ដោត​បញ្ចូល​នូវ USB Drive រួច​ចូល​ទៅ​កាន់ Control Panel --> ចុចលើពាក្យ BitLocker Drive Encryption
 


ចុចលើពាក្យ Trun On BitLocker


សូមរង់ចាំបន្តិច...!


សូមដាក់​ Password


សូមចុចលើ Save the recovery key to a file (ដើម្បី Save Encryption key ទុក)
--> Next


ចុច Button Start Encrypting



កំឡុងពេល​ដែល​កំពុង​ដំណើរ​ការ​អ្នក​នឹង​ឃើញ​នូវ​កម្រិត​ភាគរយ​ដែល​វា​សម្រេច​ហើយ ​រយៈ​ពេល​នៃ​ការ​ធ្វើ​នោះ​គឺ​វា​អាស្រ័យ​ទៅ​តាម​ទំហំ​នៃ Drive របស់​អ្នក។


 USB Drive ដែល​ឆ្លង​កាត់​ការ​ធ្វើ Encrypt នឹង​លោត​នូវ​ផ្ទាំង​ដើម្បី​ឲ្យ​យើង​វាយ​បញ្ចូល​នូវ​លេខ​សម្ងាត់​បន្ទាប់​ពី​ យើង​បាន​ដោត។ Drive អាច​ត្រូវ​បាន​ប្រើប្រាស់​បាន​តែ​ម៉្យាង​គត់​ហើយ​បាន​ករណី​ដែល​លេខ​សម្ងាត់​ វាយ​បាន​ត្រឹមត្រូវ​ប៉ុណ្ណោះ។ BitLocker To Go Encrypted Drive នេះ​អាច​ដំណើរ​ការ​បាន​នៅ​ក្នុង XP និង Vista បាន​យ៉ាង​ប្រសើរ។ ជា​ឧទាហរណ៍៖​វា​អាច​បង្ហាញ​ផ្ទាំង​បញ្ចូល Password នៅ​ក្នុង XP និង Vista បាន​យ៉ាង​ល្អ​បើ​ទោះ​បី​ជា​យើង​បាន​ធ្វើការ Encrypt Drive នៅ​ក្នុង Windows 7 ក៏​ដោយ។ ម្យ៉ាង​ទៀត​អ្នក​ក៍​អាច​កំណត់​ដោយ​មិន​ចាំ​បាច់​វាយ Password នៅ​ក្នុង​ម៉ាស៊ីន​ជាក់​លាក់​ណា​មួយ​ដែល​អ្នក​បាន​ដោត​ក៏​បាន។ រាល់​ការ​កំណត់​ផ្សេង​ៗ​សូម​ចូល​ទៅ​កាន់ Control Panel រួច​ចុច​លើ​ពាក្យ Bitlocker Driver Encryption ខណៈ​នោះ​លោក​អ្នក​នឹង​ឃើញ​នូវ Drive មួយ​ចំនួន​ដូច្នេះ​អ្នក​អាច​ចុច​លើ​ពាក្យ​ដែល​បង្ហាញ Manage Bitlocker ដើម្បី​ផ្លាស់​ប្តូរ​ជម្រើស​ផ្សេងៗ។


ខាងក្រោមនេះជារូប ICon បញ្ចាក់ថា USB Flash របស់អ្នកត្រូវបាន LOCK ដោយ Bitlocker Driver Encryption


Share

Related Posts Plugin for WordPress, Blogger...