Apr 23, 2011

ស្វែងយល់ពី Bad Sector របស់ Hard Disk




ជាទូរទៅ hard disk មានថាស់ជាច្រើន ដែលថាសនេះត្រូវបាន ហៅថា platters (សូមមើលរូប B01) ។ Platter ខ្លះត្រូវបានបង្កើតឡើយ ដោយជាតិ អាលុយមីញ៉ូម ឬក៏ សេរ៉ាមីក ឬក៏ជាប្រភេទកែវកញ្ចក់ និង គ្របដណ្តប់ដោយជាតិមាញ៉េទីក សំរាប់ផ្ទុកទិន្នន័យ។
hard disk's platter
បើនិយាយពី floppy disk វាមាន platter តែមួយបន្ទះ ហើយសព្វថ្ងៃនេះគេក៏បានសង្កេតឃើញ hard disk ម៉ាក Samsung ដែលមានទំហំ 1TB (តេរាបៃត៏) ប្រើប្រាស់ platters តែ២បន្ទះប៉ុណ្ណោះ គឺមានន័យថា platter មួយអាចផ្ទុក​ទំហំ​បានរហូតដល់ 500GB (ជីហ្គាបែត៏)​ ដែលការប្រើប្រាស់ platter មានចំនួនតិចបញ្ជាក់ថាវាត្រូវការថាមពលអគ្គិសនីក៏តិចដែរ។             ក្នុង platters និមួយៗ គឺបែងចែកចេញជា tracks ដូចបង្ហាញក្នុងរូប B02 ក្នុង hard disk មួយគឺមានរាប់ពាន់ tracks អាស្រ័យទៅលើទំហំនៃសមត្ថភាពក្នុងការរក្សាទុកទិន្នន័យរបស់ hard disk នោះ។ បណ្តា tracks ទាំងនោះគឺត្រូវបានបែងចែក​ចេញជា sectors ដែលជាផ្នែកតូចៗនៃការរក្សាទុកទិន្នន័យរបស់ hard disk សូមមើលរូប B02។

hard disk's sector

ដូច្នេះពាក្យថាខូច sectors ឬ bad sectors គឺមានន័យថា hard disk របស់លោកអ្នកបានខូចផ្នែកតូចៗនៅលើ track ណាមួយដែលជាហេតុធ្វើឲ្យលោកអ្នកមិនអាចអាន ឬ រក្សាទុកទិន្នន័យទៅកាន់ផ្នែកតូចៗទាំងនោះបាន។ បច្ចុប្បន្ន hard disk ភាគច្រើនត្រូវបានបង្កើតឡើងដោយមានបំរុងទុកនូវ sectors មួយចំនួនសំរាប់ជំនួសឲ្យ sectors ទាំងឡាយណាដែលបានខូច ដែលដំណើរការនេះវាកើតមានឡើងនៅពេលដែល hard disk ធ្វើការ formatted (ការសំអាត និង រៀបចំឡើងវិញរបស់ hard disk)។             ទោះបីជាយ៉ាងណាក៏ដោយវាគឺជាដំណឹងមិនល្អមួយដែល hard disk របស់អ្នកខូច sector ព្រោះវានឹងបណ្តាលឲ្យ ទិន្នន័យដែលស្ថិតក្នុង sector នោះអាចខូចបានហើយលោកអ្នកនឹងបាត់បង់វា មិនតែប៉ុណ្ណោះ hard disk នោះនឹងត្រូវបានកាត់ បន្ថយទំហំនៃការរក្សាទុកទិន្នន័យ និងធើ្វឲ្យដំណើរការយឺតទៀតផង។ តើមានសញ្ញាណាមួយបង្ហាញថា hard disk មាន sectors ខូច?
            នៅពេលដែលមានអារម្មណ៏ថា​ hard disk លោកអ្នកចាប់ផ្តើមដំណើរការយឺតខុសពីប្រក្រតី ឬក៏ឧស្សាហ៏បានឃើញ​ព័ត៌មានដែលបានបញ្ជាក់ថា file មិនអាច read ឬ write បាន នោះគឺជាសញ្ញាបង្ហាញថា hard disk របស់លោកអ្នកកំពុងទទួល​រងការខូច sectors មួយចំនួន ដូច្នេះលោកអ្នកគួរតែប្រញាប់សង្គ្រោះទិន្នន័យទៅកាន់ hard disk ថ្មីមួយផ្សេងទៀត និងធ្វើការ​ជួសជុល hard disk នោះជាបន្ទាន់។             ក្រៅពីបង្ហាញសញ្ញាដូចខាងលើយើងអាចដឹងពីបញ្ហា bad sectors តាមរយៈការធ្វើតេស្តដូចខាងក្រោមជាមួយនឹង tools ដែលមានស្រាប់របស់ Microsoft Windows ៖             

គេអាចត្រួតពិនិត្យ hard disk នោះតាមរយៈ             

.​ ចុច Start menu របស់ Windows បន្ទាប់មកយក Computer រួចជ្រើសរើស hard disk ដែលលោកអ្នកចង់ត្រួតពិនិត្យ                 bad sector សូមមើលរូប B03 និង B04 បន្ទាប់ពីបានឃើញផ្ទាំងដូចរូប B04 សូមជ្រើសរើសយក Properties


.​ ចុចលើ Tools បន្ទាប់មកចុចលើប៊ូតុង Check Now  ដូចរូប B05 ក្រោយពីនេះលោកអ្នកនឹងបានឃើញដូចរូប B06                 ដកធីកពី Automatically fix file system errors រួចចុច Start


៣.​ជាចុងបញ្ចប់លោកអ្នកនឹងបានផ្ទាំងដូចរូប B07 បង្ហាញពីព័ត៌មាននៃ hard disk ដែលអ្នកបានធ្វើការត្រួតពិនិត្យ


តាមរយៈព័ត៌មានខាងលើលោកអ្នកនឹងបានដឹងថា hard disk នោះមាន bad sector ឬក៏អត់ហើយបើសិនជាបានដឹងថា វាមាន bad sectors លោកអ្នកត្រូវតែជួសជុលវា និងធ្វើការសង្គ្រោះទិន្នន័យទៅកាន់ hard disk ថ្មីជាបន្ទាន់។ ប៉ុន្តែទោះបីជា hard disk របស់លោកអ្នកត្រូវបានជួសជុលពីបញ្ហាខូច sectors នេះហើយក៏ដោយ លោកអ្នក​ក៏មិន​ត្រូវ​ផ្តល់​នូវ​ទំនុកចិត្តខ្លាំងក្លាទៀតនោះដែរក្នុងការផ្ទុកទិន្នន័យសំខាន់ៗជាមួយនឹង hard disk មួយនោះ ពីព្រោះតំលៃនៃទិន្នន័យ​របស់លោកអ្នកវាថ្លៃជាងតំលៃនៃការទិញ hard disk ថ្មីទៅទៀត។
Resource by: http://ant.com.kh
Related Posts Plugin for WordPress, Blogger...